លោកស្រី ចក់ សុភាព៖ ទោះជាមានការវិវឌ្ឍន៍ខុសពីមុន ប៉ុន្តែសង្គមខ្មែរនៅតែដាក់គំនាបលើស្ត្រី
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
សំឡេង ១១:១៨
ភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុយើងនៅថ្ងៃនេះ គឺលោកស្រី ចក់ សុភាព នាយិការប្រតិបត្តិមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា។ ថ្ងៃសៅរ៍ទី ៨មីនានេះ កម្ពុជាក៏ដូចជាប្រទេសជាច្រើនក្នុងពិភពលោកដែរ នឹងប្រារព្ធទិវាសិទ្ធិនារីអន្តរជាតិ។ លោកស្រី ចក់ សុភាព បានកត់សម្គាល់ថា ចុងក្រោយនេះ ស្ថានភាពស្ត្រីកម្ពុជាមានការប្រែប្រួលច្រើន គួរឲ្យកត់សម្គាល់ដោយសារការចូលរួមលើកស្ទួយសិទ្ធិស្ត្រីពីសំណាក់រដ្ឋាភិបាល សង្គមស៊ីវិល បក្សនយោបាយ និងមហាជនទូទៅ។ ប៉ុន្តែ សង្គមខ្មែរនៅតែដាក់សម្ពាធទៅលើស្ត្រី តែជាសង្គមដែលអំណោយផលដល់បុរស។ នេះទាមទារឲ្យមានកិច្ចប្រឹងប្រែងថែមទៀតពីភាគីពាក់ព័ន្ធជាពិសេសពីរដ្ឋាភិបាល។