អ្នក​ស្រី ចក់​ សុភាព​ សកម្មជន​សិទ្ធិ​មនុស្ស​វ័យ​២៩​ឆ្នាំ​ដែល​ប្រធានាធិបតី​អាមេរិក​សរសើរ​ពី ឆន្ទៈ​ការងារ

សំឡេង ០៨:៥៧
លោកស្រី ចក់ សុភាព នាយិការប្រតិបត្តិ មជ្ឈមមណ្ឌលសិទ្ធិមនុស្សកម្ពុជា
លោកស្រី ចក់ សុភាព នាយិការប្រតិបត្តិ មជ្ឈមមណ្ឌលសិទ្ធិមនុស្សកម្ពុជា សហការី

ប្រហែល​ជា​លោក​អ្នក​ខ្លះ​ បាន​ទទួល​ព័ត៌មាន​រួច​ហើយ ​ពី​ការ​លើក​សរសើរ ​អំពី​ឆន្ទៈ​ការងារ​របស់​សកម្មជន​សិទ្ធិ​មនុស្ស ​និង​ព្រៃឈើ ​របស់​កម្ពុជា​ពីរ​រូប​ ពី​សំណាក់​លោក​ប្រធានា​ធិបតី​សហរដ្ឋ​អាមេរិក​ នោះ​គឺ​ លោក​ស្រី ​ចក់ សុភាព​ នាយិកា​ប្រតិបត្តិ​មជ្ឈ​មណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា ​និង​លោក ​ឈុត ​វុទ្ធី​ អតីត​ប្រធាន​អង្គការ​ការពារ​ធនធាន​ធម្មជាតិ។ អ្នក​ទាំង​ពីរ​ត្រូវ​បាន​លោក​អូបាម៉ា ​សរសើរ​ក្នុង​កម្មវិធី​មួយ​ ដែល​មាន​គោល​បំណង​លើក​ទឹក​ចិត្ត​ដល់​សកម្មភាព​របស់​អង្គការ​សង្គម​ស៊ីវិល​ នៅ​លើ​ពិភព​លោក។ ​និយាយ​តែ ​អ្នក​ស្រី ​ចក់ សុភាព ​ព្រឹត្តិការណ៍ ​កាល​ពី​ថ្ងៃ​ទី​២៣​កញ្ញា​នោះ ​បាន​ផ្តល់​កិត្តិយស​ធំធេង​ដល់​សកម្មជន​សិទ្ធិ​មនុស្ស​ទូទៅ។ ​មាន​ វ័យ​ត្រឹម​តែ​២៩​ឆ្នាំ​ អ្នក​ស្រី​ចក់​ សុភាព ​ចូល​ធ្វើ​ការងារ​ផ្នែក​សិទ្ធិ​មនុស្ស ​ក្នុង​ឆ្នាំ​២០០៥។