នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue)

ច្បាប់​ការពារ​កូនក្រក (Embryon)

សំឡេង ០៤:៥៤
លោក ឆាយ ហុកផេង បណ្ឌិត​ច្បាប់ និង​ជា​ចៅក្រម​ផ្នែក​ព្រហ្មទណ្ឌ នៅ​ក្នុង​ប្រទេស​បារាំង
លោក ឆាយ ហុកផេង បណ្ឌិត​ច្បាប់ និង​ជា​ចៅក្រម​ផ្នែក​ព្រហ្មទណ្ឌ នៅ​ក្នុង​ប្រទេស​បារាំង RFI/Chhay Hoc Phéng

​​នៅ​​ក្នុង​​នាទី​ខ្ញុំ​​​​និយាយ​​ពីរ​​​​ភាសា​​​​នៅ​​​ថ្ងៃ​​​​នេះ​​​ លោក​​​​ ឆាយ ​ហុក​​ផេង​សូម​​​លើក​​​​ឡើង​​​​អំពី ​"ច្បាប់ការពារ​កូនក្រក" (Embryon)។

ផ្សាយពាណិជ្ជកម្ម

១-ប្រិយមិត្ត​អ្នកស្តាប់​ជាទីមេត្រី កូន​ខ្ចី​ដែលកើត​ង៉ា​ឡើង​ទុកជា​ភ័ព្វសំណាង​មួយ​ដល់​គ្រួសារ​ ពីព្រោះ​ថា​វា​ជា​ជំនួយ​រំលែក​ការងារ​ម៉ែ​ឪ​ទៅថ្ងៃមុខ ប៉ុន្តែ​កូនក្រក បាន​ត្រឹម​តែ​ពីរ​ឬ​បី​ខែ​ប្រសូត រលូត​តាម​យថាកម្ម ច្បាប់​មិន​អនុញ្ញាត​ឲ្យ​អ្នកវិទ្យាសាស្ត្រ យក​ទៅ​ធ្វើការ​ពិសោធន៍​តាម​បំណង​ងាយ​ៗ​នោះ​ឡើយ។​

- L’article 1 de la Convention bioéthique du Conseil de l’Europe de 1996 ratifiée en 2013 par la France consacre un groupe identitaire composé de deux entités à savoir le groupe Etre humain dans lequel se trouve la personne humaine et l’embryon humain. La loi au sens large du terme

protège l’être humain à la fois dans sa dignité et son identité.

២-បច្ចុប្បន្នកាល​នេះ អ្នក​ប្រាជ្ញ​អាច​ពិសោធ​អានុភាព​នៃ​ថ្នាំ​ថ្មីៗ​ដែល​គេ​កំពុង​ស្រាវជ្រាវ ដើម្បី​ប្រឈម​នឹង​ជំងឺ​ថ្មីៗ មាន​ជម្ងឺ អេដ​ជាអាទិ៍ ប៉ុន្តែ​គេមិន​អាច​ពិសោធ​លើ​កូន​ក្រក​មនុស្ស​ដោយគ្មាន​ការ​អនុញ្ញាត​ពីអាជ្ញាធរ​ពេទ្យ​បាន​ទេ។ ការ​ហាម​ឃាត់​ជាដាច់​ខាត​កុំ​ឲ្យ​យកកូនក្រក​ដែល​មាន​ជាតិ​ជាមនុស្សទោះ​បី​​គ្មាន​លក្ខណៈ​គ្រប់គ្រាន់​ជាមនុស្ស​ក៏​ដោយ​ គឺ​ហាម​ឃាត់​ក្នុង​ន័យ​គោរពការ​បដិសន្ធិ មក​ជា​មនុស្ស​ទោះបី​កើត​ឬ​រលូត​មក​មិន​គ្រប់ខែ​ក្តី។ បើ​អ្នក​ប្រាជ្ញ​ខ្លះ​ មាន​​ធ្វើ​ការ​ពិសោធ​លួច​លាក់​រហូត​បាន​លទ្ធផល​ជា​ស្ថាពរ​​ក៏​ច្បាប់​មិន​ការពារ​ការ​សម្រេច​នេះ ថា​ជា​សម្បត្តិ​បញ្ញា ឬ​ការ​បង្កើត អ្វីថ្មី​មួយ​ផ្តាច់​មុខ​របស់​គាត់ ពោល​​គឺ​អ្នក​ដ៏ទៃ​ឯទៀត អាច​ថត​ចំឡង​ឬ​ផលិត​ចេញ​ពីការ​រក​ឃើញ​ថ្មី​នេះ​ដោយ​សេរី គ្មានទោសពៃរ៍​។​

Dans sa décision du 1er août 2013, le Conseil constitutionnel a relevé en filigrane que le principe de dignité humaine inhérent à l’embryon humain vivant vaut également pour l’embryon conçu in vitro.

៣-លុះ​បាន​ឃើញ​ប្រទេស​អឺរ៉ុប​គេ​ឲ្យ​តម្លៃ​កូនក្រកមនុស្ស​ស្មើ​នឹង​ជីវិត​មនុស្ស​ទាំងមូល​ទៅហើយ ទើប​យើង​ពិចារណាថា នាកាលសម័យ​ខ្មែរក្រហម​​ប៉ុលពត ​ជីវិត​ប្រជាជន​ថ្មី​១៧​មេសា គ្មាន​ខ្លឺមសារ​ ហើយ​ក៏​មិន​ត្រូវ​បាន​ទទួល​ការ​គោរព​អំពី​ពួកទមិឡ​ទាំងនេះទេ។ នៅ​​គល់​ដើម​ឈើ​ចន្ទគីរី នាទី​វាលពិឃាដ ជើងឯក គេ​នៅ​ឃើញ​មាន​ស្លាកស្នាម បោក​សម្លាប់​ក្មេង​ទារក ដែល​​គ្នា​រស់រាន​មានជីវិត​ជាមនុស្ស​ពេញ​លក្ខណៈទៅហើយ។​

-Aussi, la grille de raisonnement tendant à respecter et à protéger la dignité humaine des embryons est-elle diamétralement opposée à l’idée khmère rouge de commettre le crime de masse (génocide) touchant notamment les jeunes enfants et les nouveaux nés...

៤-បើស្តីអំពីកូនក្រក​នៃ​សត្វ​វិញ មាន​សត្វ​ឆ្មា​ជាដើម ខ្មែរ​យើង​តាម​តំបន់​ខ្លះ នៅ​​រក្សា​ជំនឿ​ថា បើ​យក​កូនក្រក​ទៅ​ឆ្អើ​លើ​ភ្លើង ហើយ​ឧបកិច្ច​ក្នុង​ប្រការណាមួយ​អំពី​សំណាក់​គ្រូម៉រ គេ​ជឿ​ថា​ ម្ចាស់​កូនក្រកនេះ បាន​សុខ​ចំរើន គ្មាន​សត្រូវ​ឯណា​ហ៊ាន​ព្យាបាទ​ឡើយ។ អ្នកខ្លះទៀត​ មាន​យោបល់​ថា កូនក្រក ឬ​កន្សែង​យ័ន​ នាំ​ឲ្យ​មនុស្ស​មាន​សេចក្តី​ក្លាហាន។ គប្បី​កុំ​ភ្លេច​ថា បើ​មាន​​កូនក្រក​​សៀត​នឹង​ចង្កេះ ប៉ុន្តែ ទឹកចិត្ត​រួញ​ក្រញេះ អង្គុយ​ចាំ​ឲ្យ​ខ្លា​ហែក​ស៊ី ច្បាស់​ជា​គ្មាន​វិធីណា​ធ្វើ​ឲ្យ​រួច​ខ្លួន​បាន​ទេ។​

- Pour revenir à l’embryon humain, la doctrine considère qu’étant “être humain au premier stade de son développement, l’embryon doit se voir reconnaître “une destinée humaine interdisant d’y voir un matériau d’expérimentation.”. Ainsi, par embryon on entend et des embryons humains et des cellules souches embryonnaire.

៥-អ្នកប្រាជ្ញ​ជាតិ​ជប៉ុន​ម្នាក់​ឈ្មោះ ស៊ីនយ៉ា យ៉ាម៉ាណាកា(Shinya Yamanaka) បានទទួលរង្វាន់​ណូបែល​នា​ឆ្នាំ ២០១២ ដោយគាត់​បាន​ជោគជ័យ​ក្នុង​ការ​កាត់​យក​សាច់​ឬ​ស្បែក​អ្នកជម្ងឺ ផ្សំ​នឹង​វិធី​ធ្វើ​ឲ្យ​វា​វិល​មក​សភាពដើម​កាលពី​កកើត កាលពីក្មេង​វិញ​ ដើម្បី​ជា​ថ្នាល​ពិសោធ​ជា​មុន​នូវ​ថ្នាំ​អ្វីថ្មី​មួយ​ឬ​ដើម្បី​ឲ្យ​ដឹង​ថា​បេះដូង​ឬ​ក្រលៀនថ្មី​ដែល​នឹង​ផ្តល់​ដាក់​ក្នុង​ខ្លួន​អ្នក​ជំងឺ​វានឹង​មិន​មាន​ការប្រឆាំង​ភេទ​រវាង​របស់ថ្មី​លើ​រាងកាយ​ចាស់​ទេ។​

-Si la loi protège la dignité de l’embryon, elle autorise son emploi dans la perspective des progrès thérapeutiques ou médicaux. C’est l’exception qui confirme la règle de l’interdiction. Cependant, aucune recherche sur l’embryon n’a abouti positivement.

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI