នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue)

ប្រទេស​កាណាដា​នឹង​ផ្តល់​ភាពស្របច្បាប់​ដល់​កញ្ឆា

សំឡេង ០៨:១០
លោក ហ៊ែល សម្បត្តិ បណ្ឌិតច្បាប់​ពី​សកលវិទ្យាល័យ​ម៉ុងរ៉េអាល់ (កាណាដា)
លោក ហ៊ែល សម្បត្តិ បណ្ឌិតច្បាប់​ពី​សកលវិទ្យាល័យ​ម៉ុងរ៉េអាល់ (កាណាដា) RFI/Sambath

នាទីខ្ញុំនិយាយពីរភាសារបស់​យើង ​នៅ​សប្តាហ៍នេះ ​លោកហ៊ែល ​សម្បត្តិ ​សូមលើកឡើង​នូវ​ប្រធានបទ​ថ្មីមួយទៀត​​មកធ្វើ​អត្ថាធិប្បាយ​​ជូន​លោកអ្នកស្តាប់ ​គឺស្តីពី ​ប្រទេសកាណាដា​នឹង​ផ្តល់​ភាពស្របច្បាប់​ដល់​កញ្ឆា។

ផ្សាយពាណិជ្ជកម្ម

កាលពីចុងខែមីនាកន្លងទៅនេះ រដ្ឋាភិបាលកាណាដា​បានប្រកាស ថា នឹងផ្តល់​ភាពស្របច្បាប់​ដល់កញ្ឆា ចាប់ពីថ្ងៃទី១​ខែកក្កដា​ឆ្នាំ២០១៨ខាងមុខ។ លោកស្រី​រដ្ឋមន្រ្តី​សុខាភិបាល Jane Philpott បាន​គូសបញ្ជាក់​ជាបឋមថា៖ ការដែលរដ្ឋសហព័ន្ធ​កាណាដា​រៀបចំអនុម័ត​ច្បាប់គ្រប់គ្រង​លើកញ្ឆា មិនមែនបាន សេចក្តីថា​រដ្ឋាភិបាល​កាណាដា កំពុងតែ​លើកតម្កើង​ផលិតផលកញ្ឆានោះទេ។

Au contraire, selon elle, en adoptant cette nouvelle loi régissant la marijuana, le gouvernement fédéral canadien va s’assurer de mettre en place des mécanismes de contrôle et des mesures de santé publique appropriés à la substance, tout comme le gouvernement le fait déjà avec l’alcool et le tabac

តែទោះជាយ៉ាងណា​ក៏លោកស្រីរដ្ឋមន្ត្រី​ទទួលស្គាល់ផងដែរថា វាពិតជាមាន​ការងារ​ច្រើនណាស់​​ត្រូវធ្វើ ដើម្បីផ្តល់ការអប់រំ​ដល់សាធារណជន និង​ដើម្បីផ្តល់កិច្ចការពារ​សន្តិសុខ​ដល់យុវជន។ ម្យ៉ាងទៀតគេ ក៏ គួរដឹងផងដែរថា​យុវជនសញ្ជាតិកាណាដា​ត្រូវបាន​គេចាត់ថ្នាក់​​ថាឋិតក្នុងចំណោម​អ្នកដែលប្រើប្រាស់ កញ្ឆាច្រើនជាងគេ​នៅទូទាំងពិភពលោក។

Selon la presse locale, le projet de loi, qui devrait être rendu public ce jeudi, aujourd’hui même, le 13 avril, s’appuie largement sur les recommandations d'un groupe de travail présidé par Anne McLellan, ancienne ministre libérale de la Justice, et mandaté par le gouvernement fédéral pour étudier le dossier.

គួររំលឹកថាកាណាដា​ជារដ្ឋសហព័ន្ធ​ដែលមានខេត្តចំណុះ​ចំនួន១០ និងទឹកដី​ឯនាយសមុទ្រ​ចំនួន៣ ដែល ខេត្តឬទឹកដីនិមួយៗ​មានស្វ័យភាព​និងសមត្ថកិច្ច​ផ្តាច់មុខលើវិស័យ​មួយចំនួន តែចំពោះវិស័យមួយចំនួន ទៀត ខេត្តឬទឹកដីចំណុះ​ត្រូវគោរពលើ​គោលនយោបាយរួម​នៃរដ្ឋសហព័ន្ធ ឬត្រូវធ្វើសកម្មភាពរួមគ្នា។

En ce qui concerne la marijuana, le gouvernement fédéral sera responsable de s’assurer que les produits sont sans danger, et s’occupera d’attribuer les licences aux producteurs. Tandis que les gouvernements provinciaux, ils auront le droit de décider comment la marijuana sera distribuée et vendue, ainsi que le droit d’établir les prix de vente

ហើយរដ្ឋសហព័ន្ធកាណាដា​ជាអ្នកកំណត់ពី​កំរិតអាយុ​អប្បបរមា​របស់ពលរដ្ឋ​ដែលមានសិទ្ធិ​ទិញ និងប្រើ ប្រាស់កញ្ឆា។ បើតាមពត៌មានក្នុងស្រុក​ អាយុអប្បបរមា​ដែលកំណត់ក្នុង​សេចក្តីព្រាងច្បាប់​ស្តីពីកញ្ឆា នោះគឺ១៨ឆ្នាំ។ ប៉ុន្តែខេត្តចំណុះនានា​មានសិទ្ធិកំណត់អាយុ​អប្បបរមា​ខ្ពស់ជាង១៨ឆ្នាំ​បើយល់ថាចាំបាច់។

En vertu du projet de loi en question, les Canadiens qui souhaitent cultiver de la marijuana devront surveiller leur production, et le nombre de plants autorisés sera limité à quatre par ménage. (Radio-Canada et La Presse canadienne)

ចំនែកឯចំណាប់អារម្មណ៍នៅថ្នាក់ខេត្តវិញ រដ្ឋមន្រ្តីសុខាភិបាល​នៃខេត្តគេបិច លោក Gaétan Barrette បានធៀបសេចក្តីព្រាងច្បាប់​របស់រដ្ឋសហព័ន្ធកាណាដានេះ ថាប្រៀបបានទៅនឹង ការលេងស្គីលើទឹកកក លើថ្នាលដ៏រអិលមួយ ដែលរដ្ឋាភិបាលថ្នាក់ខេត្ត​ត្រូវលេងតាមក្បាច់​ដែលរដ្ឋសហព័ន្ធកាណាដា តម្រូវ ឲ្យលេង។ ហើយលោកយល់ថា រដ្ឋាភិបាលកាណាដា​កំពុងតែបង្កើត​ទំនួលខុសត្រូវថ្មី​ដល់រដ្ឋាភិបាលថ្នាក់ ខេត្ត ដោយមានប្រសាសន៍ថា៖ « Évidemment, le gouvernement fédéral va mettre en place une loi, des règles. Mais toute la responsabilité et tous les problèmes qui vont venir avec vont être sous la responsabilité des provinces. Ça va ouvrir de nouveaux débats. (…). En tant que médecin et en tant que ministre, dans les deux cas, je dois vivre avec la réalité qui m'est imposée par le gouvernement fédéral. »

ឯនាយករដ្ឋមន្រ្តីខេត្តគេបិច លោក Philippe Couillard ត្បិតថាលោកសំដែងពី​ការព្រួយបារម្ភពី ទំនួល ខុសត្រូវបន្ថែម​ដែលច្បាប់ថ្មីនេះ​បង្កើតឲ្យរដ្ឋាភិបាល​ថ្នាក់ខេត្ត តែលោកទទួលយក​ដោយបើកចំហរ​នូវ បទបញ្ញត្តិថ្មីនេះ ដោយលោកបាន​មានប្រសាសន៍ថា៖

« Je crois que si on le fait de façon correcte, bien réglementée, bien encadrée, ça peut être un élément positif pour la société. C’est quoi l’alternative ? C’est de laisser ça entre les mains du crime organisé ? Je ne crois pas que ça rende service à nos jeunes. C’est un domaine comme d’autres dans le passé, comme l’alcool il y a quelques décennies ».

ចំណែកនាយករដ្ឋមន្ត្រីនៃខេត្ត Alberta លោកស្រី Rachel Notley បានយល់ស្រប​លើវិធានការថ្មី របស់រដ្ឋសហព័ន្ធ ដោយលោកស្រីចាត់ទុក​សុខុមាលភាព និងសន្តិសុខ​របស់យុវជនខេត្ត Alberta ជាធំ និងបានមានប្រសាន៍ថា៖ « Nous ne voudrions pas favoriser l’émergence d’un nouveau marché noir. Il faut donc doser tout cela. »
En Ontario, le ministre des Finances, Charles Sousa, quant à lui, affirme ne pas avoir encore d’idée sur la façon dont la marijuana pourrait être distribuée, mais qu’elle le sera de la façon « la plus appropriée ».

លោករដ្ឋមន្រ្តីហិរញ្ញវត្ថុនៃខេត្ត Ontario រូបនេះយល់ច្បាស់ណាស់ថា ការបង្កើតច្បាប់រៀបចំ​និងគ្រប់គ្រង ផលិតផលកញ្ឆានេះ​នឹងផ្តល់ទស្សនវិស័យ​ក្នុងការប្រមូលពន្ធ​ដ៏ច្រើនសម្រាប់រដ្ឋ តែលោក​មិនរំភើបអបអរនឹង​សក្តានុពលនៃចំនូលនេះ នោះទេ ព្រោះមួយផ្អែកធំ​នៃចំនូល នឹងត្រូវចំណាយ​សម្រាប់ការលើកតម្កើង​សុខភាពសាធារណៈ ការប្រយុទ្ធប្រឆាំង​នឹងការញៀន ព្រមទាំងចំណាយ​សម្រាប់ការធ្វើចំណាត់ការ​ដែលមានលក្ខណៈចាប់បង្ខំ។

Par ailleurs, au Manitoba, une autre province de l’Ouest du Canada, en prévision de la prochaine légalisation de la marijuana, la province a déjà instauré une loi pour répondre au problème que pourront causer sur les routes, les conducteurs sous l’effet de la marijuana.

តាមសម្តីរបស់រដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុ លោក Bill Morneau បានឲ្យដឹងថា រដ្ឋាភិបាលសេរី និយមរបស់លោក Justin Trudeau នៅមិនទាន់បានកំណត់​ពីទម្រង់ការ​នៃពន្ធលើកញ្ឆា​នៅឡើយនោះ ទេ ពិតណាស់ថា ការចូលជាធរមាន​នៃច្បាប់ស្តីពីកញ្ឆានេះ​នឹងនាំមកនូវ​ប្រាក់ចំណូលពន្ធ​ដល់រដ្ឋ រាប់ លានដុល្លា តែក៏នឹងត្រូវទូទាត់ចំណាយ​សម្រាប់យុទ្ធនាការអប់រំ​និងត្រួតពិនិត្យ​ដល់ទៅជាងដប់លាន ដុល្លាកាណាដា។

Le ministre affirme que son gouvernement vise d'abord à s'assurer que la substance restera loin des enfants et des criminels.

ជារួមយើងអាចនិយាយបានថា កាណាដាកំពុងតែ​បោះជំហានយ៉ាងធំ​និងដ៏មានមហិច្ឆតា បើប្រៀបទៅ នឹងសហរដ្ឋអាមេរិច លើវិស័យដ៏រសើបមួយនេះ ដែលមានចំណងពាក់ព័ន្ធ​យ៉ាងស្មុគស្មាញក្នុង សង្គមយុវវ័យ និងសង្គមឧក្រិដ្ឋជន។ បើទោះយើងអាច​និយាយបានថា វាជាជំរើសមួយ​ដែលរដ្ឋាភិបាលកាណាដា សាកល្បងគ្រប់គ្រង ដូចវិស័យស្រាបារី និងល្បែងស៊ីសង​ដែលកាណាដា​ទទួលជោគជ័យកន្លងមក ក៏ ដោយ តែយើងពិតជា​មិនទាន់អាច​វាយតម្លៃ​ឲ្យបានសុក្រិត លើផលវិបាកជុំវិញ​ជម្រើសមួយនេះ នៅឡើយនោះទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI