កម្ពុជា-បារាំង
សមិទ្ធិករខ្មែរលោកប៉ាន់ រិទ្ធីទទួលរង្វាន់ពីមហោស្រពភាពយន្តកាន
ចុះផ្សាយនៅថ្ងៃ៖
មហោស្រពភាពយន្តអន្តរជាតិលើកទី ៦៦ ត្រៀមបិទបញ្ចប់នៅយប់ថ្ងៃអាទិត្យទី ២៦ ឧសភា។ កាលពីថ្ងៃល្ងាចម្សិលមិញ ពិតជាមោទនភាពមួយសម្រាប់កម្ពុជា ព្រោះថា, ភាពយន្តឯកសារខ្មែររឿង “កង្វះរូបភាព” L’image manquante ដែលជាស្នាដៃដឹកនាំ និងផលិតដោយសមិទ្ធិករ ប៉ាន់ រិទ្ធី បានទទួលពានរង្វាន់ « un certain regard »។ ពានរង្វាន់ « un certain regard »គឺជារង្វាន់លំដាប់ទី ២ បន្ទាប់ពីតាលប័ត្រមាសកាន។ ភាពយន្ត”កង្វះរូបភាព” រៀបរាប់ពីជីវិត និងអនុស្សាវរីយ៍វ័យកុមាររបស់លោក រិទ្ធី ប៉ាន់ ។ ឆ្លើយទៅនឹងសំណួររបស់គួច គន្ធារ៉ា មិនអាចទប់អារម្មណ៍សប្បាយរីករាយរបស់លោកបានទេ។