សង្គមស៊ីវិល និងរដ្ឋសភាចោទគ្នាទៅវិញទៅមកថារំលោភច្បាប់រឿងសារាចរណ៍របស់ប្រធានសភា
ចុះផ្សាយនៅថ្ងៃ៖
សំឡេង ០៨:៤៨
សាជាថ្មីម្តងទៀត សង្គមស៊ីវិលប្រមាណជាង១០អង្គការបានធ្វើសន្និសីទសារព័ត៌មានប្រតិកម្មតបនឹងសារចរណ៍ណែនាំរបស់ប្រធានសភាជាតិកម្ពុជា។ សារចរណ៍ណែនាំរបស់ប្រធានរដ្ឋសភា ដែលកំណត់រាល់កិច្ចការនានានៅក្នុងរដ្ឋសភា រាប់ទាំងអ្នកចេញចូលរដ្ឋសភា ត្រូវមានការយល់ព្រមពីប្រធានរដ្ឋសភា ត្រូវបានអង្គការសង្គមស៊ីវិល អះអាងថា មិនស្របតាមក្របខណ្ឌច្បាប់ និងគោលការណ៍ប្រសិទ្ធិភាព តម្លាភាព និងប្រជាធិបតេយ្យ។ បក្សកាន់អំណាចថា សារាចរណ៍នេះ ជាបែបបទការងារផ្ទៃក្នុង។ តែបក្សប្រឆាំង ថាសារាចរណ៍នេះ រឹតត្បិតមួយចំនួន។