ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

អ្នកវិភាគ៖ គណបក្ស​សង្គ្រោះ​ជាតិ​ធ្វើបាតុកម្ម​ទាមទារ​អំណាច​​និង​យុត្តិធម៌ជូន​​ម្ចាស់ឆ្នោត ដោយ​​គ្មាន​​ប្រសិទ្ធភាព

សំឡេង ០៨:១៦
អ្នកគាំទ្រគណបក្សប្រឆាំង នៅក្នុងមហាបាតុកម្ម ក្នុង​ពេល​កន្លងទៅ
អ្នកគាំទ្រគណបក្សប្រឆាំង នៅក្នុងមហាបាតុកម្ម ក្នុង​ពេល​កន្លងទៅ RFI/Im Rachna

វិ​ប​ត្តិ​នយោបាយ​នៅ​កម្ពុជា​ក្រោយ​ការបោះ​ឆ្នោត នៅតែ​មិនទាន់បាន​បិទ​បញ្ចា​ប់​នៅឡើយ​​ទេ។ គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ដឹកនាំ​ដោយ​លោក សម រង្ស៊ី និង​លោក​កឹម សុខា នៅតែ​ធ្វើបាតុកម្ម​របស់ខ្លួន​ជា​បន្តបន្ទាប់។ នៅ​ថ្ងៃទី២៣ តុលា​ខាងមុខនេះ គឺជា​មហា​បាតុកម្ម​មនុស្ស​រាប់​ម៉ឺន​នាក់​ ជា​លើក​ទី៣ហើយ ដែល​គណបក្ស​សង្គ្រោះ​ជាតិ​​នឹង​ធ្វើឡើង ​ក្នុងន័យ​ដាក់​សម្ពាធ​ទៅដល់​គណបក្សកាន់អំណាច ដើម្បី​សម្បទាន​ការ​គ្រប់​ស្ថា​ប័​ន​​រដ្ឋសភា​មកឱ្យ​ខ្លួន រួមទាំង​ការបង្កើត​គណៈកម្មការ​ដើម្បី​ស្វែងរក​យុត្តិធម៌​ជូន​ម្ចាស់ឆ្នោតផងដែរ។ ប៉ុន្តែ​ អ្នកវិភាគ​នយោបាយ​ក្នុងសង្គម​វិញ បាន​បញ្ជាក់ថា ការធ្វើ​មហា​បាតុកម្ម​នេះ​ គឺ​មិនមាន​ប្រសិទ្ធភាព​ឡើយ។ ចំណែកឯគណបក្ស​កាន់​អំណាច​បា​ន​បញ្ជាក់ថា គ្មាន​ឡើយ​ការ​សម្បទាន​អំណាច​ឱ្យ​មាន​តុល្យភាព​អំណាច​នៅក្នុង​សភា។