បទយកការណ៍

អ្នក​ចូលរួម​មហាបាតុកម្ម​មាន​អ្នក​ខ្លះ​ដដែល​ និង​ខ្លះ​ទៀត​ដូរ​វេន​គ្នា​មក​ចូលរួម​

ចុះផ្សាយ​នៅ​ថ្ងៃ៖

ប្រជាជន​ដែល​មក​ចូលរួម​មហា​បាតុកម្ម​របស់​គណបក្ស​ប្រឆាំង​ នៅ​ថ្ងៃ​ទី ២៣​តុលា​នេះ ត្រូវ​គេ​កត់សម្គាល់​ថា ​ភាគ​ច្រើន​ជា​អ្នក​ដែល​ធ្លាប់​ចូលរួម​ពី​លើក​មុនៗ ហើយ​មួយចំនួនទៀត​គឺ​ទើបតែ​ចូលរួម​ជា​លើកដំបូង​ប៉ុណ្ណោះ។ ភាគ​ច្រើន​នៃ​បាតុករ​ដែល​ធ្វើ​ដំណើរ​មក​ពី​ខេត្ត​ឆ្ងាយៗ បញ្ជាក់ថា ពួក​គេ​បាន​ត្រៀម​លក្ខណៈ​គ្រប់គ្រាន់ ក្នុងការ​ចូលរួម​បាតុកម្ម​នេះ​សម្រាប់​រយៈពេល​បី​ថ្ងៃ ដោយ​មិន​មាន​ការ​នឿយហត់ មិន​ប៉ះពាល់​ដល់​មុខរបរ​ប្រចាំ​ថ្ងៃ ផ្ទុយទៅវិញ​មាន​តែ​សប្បាយ និង​ចង់​ចូលរួម​ចំពោះ​ការតវ៉ា​ទ្រង់ទ្រាយ​ធំ​នេះ។

ក្រុម​អ្នក​ចូលរួម​ មហាបាតុកម្ម របស់​គណបក្ស​សង្គ្រោះជាតិ នៅ​ថ្ងៃទី​២៣តុលា ឆ្នាំ​២០១៣។
ក្រុម​អ្នក​ចូលរួម​ មហាបាតុកម្ម របស់​គណបក្ស​សង្គ្រោះជាតិ នៅ​ថ្ងៃទី​២៣តុលា ឆ្នាំ​២០១៣។ RFI/Siv Channa
មើលវគ្គផ្សេងទៀត