កម្ពុជា

ក្បួន​ដង្ហែក្បួន​គណបក្ស​សង្គ្រោះជាតិ បាន​ដាក់​ញាត្តិ​ដល់​ស្ថាន​ទូត​៥​ នៅ​ព្រឹក​នេះ​

ក្បួន​ដង្ហែ​របស់​គណបក្សសង្គ្រោះជាតិ។
ក្បួន​ដង្ហែ​របស់​គណបក្សសង្គ្រោះជាតិ។ RFI/Siv Channa

ក្បួន​បាតុកម្ម​ដែល​ដឹក​នាំ​ដោយ​លោក សម រង្ស៊ី និង​លោក កឹម សុខា នៅ​ព្រឹក​ថ្ងៃ​សុក្រ ដែល​ជា​ទីបញ្ចប់​មហាបាតុកម្ម​លើកទី៣ ក្បួន​របស់​ពួកគេ​បាន​យក​ញាត្តិ​ទៅ​ដាក់​នៅ​ស្ថានទូត ជប៉ុន ស្ថានទូតឥណ្ឌូនេស៊ី ស្ថានទូត​ចិន ស្ថានទូត​អូស្ត្រាលី និង​ស្ថានទូត​រុស្ស៊ី។ មិន​ខុស​ពី​ថ្ងែ​ម្សិលមិញ ការ​ហែក្បួន​មាន​ភាពរលូន ដោយ​មិន​មាន​ការ​ប៉ះ​ទង្គិច​ជាមួយ​ក្រុម​អាជ្ញាធរ​នោះ​ទេ។