អានតួអត្ថបទ
អឺរ៉ុប

​អាកាស​ធាតុ​ត្រជាក់​ខ្លាំង​ធ្វើ​ឲ្យ​ជនជាតិ​អឺរ៉ុប​ស្លាប់​ជិត​៣០០​នាក់​

អាកាសធាតុ​ត្រជាក់នៅ​ប្រទេស​បារាំង​បាន​បណ្តាល​ឲ្យ​មនុស្ស​៤​នាក់ស្លាប់​នៅថ្ងៃសៅរ៍៤កុម្ភៈកន្លងផុតទៅនេះ​ហើយ​ខេត្តខ័ណ្ឌចំនួន៣៩​ត្រូវបានប្រកាស​ក្នុង​ភាព​អាសន្ន​ជានិច្ច​
អាកាសធាតុ​ត្រជាក់នៅ​ប្រទេស​បារាំង​បាន​បណ្តាល​ឲ្យ​មនុស្ស​៤​នាក់ស្លាប់​នៅថ្ងៃសៅរ៍៤កុម្ភៈកន្លងផុតទៅនេះ​ហើយ​ខេត្តខ័ណ្ឌចំនួន៣៩​ត្រូវបានប្រកាស​ក្នុង​ភាព​អាសន្ន​ជានិច្ច​ REUTERS/Fabian Bimmer
ដោយ៖ នុយ ប៊ែរណាដែត
១៥ នាទី

អាកាសធាតុ​​ត្រជាក់​​ខ្លាំង​​នៅ​​ប្រទេស​​បារាំង​​ចាប់តាំង​​ពី​​មួយ​​សប្តាហ៍​​មក​​ហើយ​​នោះ ​បាន​​បណ្តាល​​ឲ្យ​​មនុស្ស​​ស្លាប់​​ចំនួន​​៤​​នាក់​​ក្នុង​​ចំណោម​​នោះ​​មាន​​ជន​​ឥត​​លំនៅឋាន​​ម្នាក់​​បាន​​ស្លាប់​​កាលពី​​ថ្ងៃ​​សៅរ៍​​ចុង​​សប្តាហ៍​​កន្លង​​ទៅ​​នេះ ​ដោយ​​ហេតុ​​សីតុណ្ហភាព​​ក្នុង​​សព៌ាង្គកាយ​​ស្រុត​ចុះ​ក្រោម​កំរិត​ធម្មតា​​គឺ​​៣៧​​អង្សា។​ សីតុណ្ហភាព​ត្រជាក់​នេះ​ទំនង​​ជា​​បាន​អន់​​បន្តិច​​មក​​វិញ​​នៅ​​ព្រឹក​​ថ្ងៃ​​ចន្ទ​​៦​​កុម្ភៈ​ ហើយ​​​ឥឡូវ​នេះ ​មាន​តែ​​ខេត្ត​ខ័ណ្ឌ​​ចំនួន​​៣៩​​ប៉ុណ្ណោះ​​ដែល​​ត្រូវ​​បាន​​ប្រកាស​​ដាក់​​ក្នុង​កំរិត​​​ភាព​​អាសន្ន​​ធម្មតា​​ទល់​នឹង​​ចំនួន ​៤៣​​ ​កាល​ពី​ប៉ុន្មាន​​ម៉ោង​​មុន​នេះ៕

ផ្សាយពាណិជ្ជកម្ម

នៅ​ប្រទេស​បារាំង តំបន់​ មួយចំនួនធំ និង​​ ខេត្តខ័ណ្ឌផ្សេងៗទៀត ត្រូវ​បាន​​​ប្រកាស​​ដាក់​​ក្នុង​​កំរិត​​ភាព​អាសន្ន​​ធម្មតា​ ​។

 យោង​តាម ក្រសួង​ឧតុនិយម​បារាំង ​នៅ​​ខេត្តខ័ណ្ឌ​ទាំងអស់​​ដែល​ត្រូវ​បាន​ប្រកាស​ដាក់​​ក្នុង​​ភាពប្រុងប្រយ័ត្នអាកាសធាតុត្រជាក់ខ្លាំងបំផុត ​​ សីតុណ្ហភាព​នៅ​តែ​ស្រុត​ចុះ​យ៉ាង​ខ្លាំង​​​នៅ​ចុង​សប្តាហ៍កន្លងទៅ​នេះ គឺ ​ពី​ចន្លោះ ១៩ ​ទៅ ​១៥ ​អង្សា​ ក្រោម​សូន្យ​ ថែមទាំង​មាន​​​ខ្យល់​​ត្រជាក់បក់មកជាមួយ​​ផង។

នៅ​​យប់​​ថ្ងៃ​ចន្ទ​​៦​កុម្ភៈ​ឆ្លងទៅ​ថ្ងៃ​អង្គារ​៧​កុម្ភៈ​ស្អែក​ អាកាសធាតុ​ត្រជាក់​ខ្លាំង​បំផុត​នឹង ​មាន​ជា​​ថ្មី​ឡើង​វិញ​​ ដូច​តាម​ការ​បញ្ជាក់​ច្បាស់លាស់​​នៃ​​ក្រសួង​ឧតុនិយម​បារាំង​ដែរ ដែល​បន្ត​ការ​​ប្រកាស​ដាក់កំរិត​ភាពអាសន្ន​ធម្មតា​ ​នៅក្នុងអំឡុងពេលប៉ុន្មាន​ថ្ងៃ​ខាង​មុខទៀត។

អាកាសធាតុត្រជាក់ខ្លាំងនៅប្រទេសបារាំងនេះ ​បានបណ្តាល​ឲ្យស្លាប់​មនុស្ស​ចំនួន​ ៤នាក់ ក្នុង​​​នោះ ​ជនឥតលំនៅឋាន២នាក់ ( ម្នាក់នៅតំបន់ Val-de-Marne) ​និង​(ម្នាក់ទៀតនៅ​​តំបន់ Oise) ដោយ​គាំងបេះដូង ​បណ្តាលមកពី​សីតុណ្ហភាព​ក្នុង​សព៌ាង្គកាយ​ស្រុត​ចុះ​ក្រោម​កំរិត​ធម្មតា​​គឺ​​៣៧អង្សាក៏ព្រមទាំង​កុមារ​ម្នាក់​អាយុ​​១១​ឆ្នាំ  (Voges) ដោយ​ហេតុ​​​បានរត់​​លេង​លើ​បឹងទឹក​កកមួយ​ដែល​បាន​បាក់ស្រុត។​ ​​

នៅថ្ងៃនេះ ការដឹកជញ្ជូនសិស្សានុសិស្ស​ ដោយរថយន្តធំៗ និងរថយន្តក្រុងត្រូវផ្អាក​សកម្មភាពនៅតំបន់មួយភាគធំក្នុងភាគខាងលិចប្រទេសបារាំង ចាប់តាំង​ពី តំបន់ Aquitaineទៅ Pas-de-Calais រហូតដល់ Yvelines​​ក៏ព្រមទាំងតំបន់​​ Midi –Pyrénées និង​តំបន់ Aude​ផងដែរ។

នៅ​អឺរ៉ុប ខាងកើត​ អាកាសធាតុត្រជាក់ ធ្លាក់ចុះ យ៉ាងខ្លាំង ក្នុង​កំរិត​៣០​អង្សា​ក្រោមសូន្យ​នៅ​​ អ៊ុយក្រែន និង​​២២ អង្សាក្រោមសូន្យនៅប៉ូឡូញ ។នៅ ទីក្រុងធំៗ ជាច្រើន​ សកម្មភាពទូទៅជាច្រើន ត្រូវរាំងស្ទះ ដោយហេតុ​ទឹកភ្លៀងនិង​ទឹកកក​សំឡីធ្លាក់យ៉ាងខ្លាំង​​​។ ចំណែក ជនរងគ្រោះ​នៅអឺរ៉ុប​​ដោយ ហេតុ អាកាសធាតុ​ ត្រជាក់ខ្លាំង​ មាន​ជិត ៣០០​នាក់​ ក្នុង​នោះ ១៨៤​នាក់នៅអ៊ុយក្រែននិង​ប៉ូឡូញ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ