សាធារណរដ្ឋឆែក

គារវកិច្ច​សម្បូណ៌​បែប​ចំពោះ​វិញ្ញាណក្ខន្ធ​លោក Vaclav Havel

លោក Vaclav Havel អតីត​ប្រធានាធិបតី​សាធារណរដ្ឋ​ឆែក កាល​ពី​នៅរស់
លោក Vaclav Havel អតីត​ប្រធានាធិបតី​សាធារណរដ្ឋ​ឆែក កាល​ពី​នៅរស់ REUTERS/Petr Josek

"ជា​ប្រភព​មួយ​នៃ​ការ​ដក​ស្រង់​គំនិត​ស្មារតី ជាមនសិការមួយ  ជា​អ្នក​ប្រកប​ដោយ​គតិបណ្ឌិត​មួយ​នៃ​ទ្វីប​អឺរ៉ូប"-ទាំង​នេះ​សុទ្ធ​សឹង​ជា​ពាក្យ​ពេចន៍​កោត​សរសើរ​ សំដែង​គារវកិច្ច​ចំពោះ​វិញ្ញាណក្ខន្ធ​ លោក វ៉ាស្លាវ ហាវែល បែប​នេះ​ មាន​កាន់​តែ​ច្រើន​ឡើង នៅ​លើ​ពិភពលោក​ បន្ទាប់​ពី​មរណភាព​​​របស់​អតីត​ប្រធានាធិបតី​សាធារណរដ្ឋ​ឆែក និង​ជាមេដឹកនាំ​​​ធ្វើ​បដិវត្តន៍​គ្មានហិង្សា​ប្រឆាំង​នឹង​របប​កុម្មុយនិស្ត​ នៅ​ឆ្នាំ​១៩៨៩។ សម្រាប់​មនុស្ស​ម្នា​ជា​ច្រើន​ ​ ​ ​​ទ្វីប​អឺរ៉ូប​ បាត់​បង់​ឥស្សរជន​មួយ​រូប​ដ៏​សំខាន់​បំផុត​ នៃ​សតវត្ស​ទី​២០ និង​​ក៏​ជា​ទូត​ដ៏​ប្រសើរ​បំផុតមួយ​របស់​ខ្លួន​ខាង​កិច្ច​ការពារ​សិទ្ធិ​មនុស្ស។

ផ្សាយពាណិជ្ជកម្ម

បាន​ទទួល​មរណភាព​នៅ​ថ្ងៃ​អាទិត្យ​១៨ធ្នូ​ម្សិល​មិញ​ នៅ​ក្បែរ​ភរិយា​ទី២​របស់​ខ្លួន​គឺ​លោក​ស្រី​Dagmara​ ​ ​ ​ លោក​Vaclav​ Havel​ ជា​កិច្ច​បច្ឆាមរណៈ​ បាន​ទទួល​ពាក្យ​កោត​សរសើរ​របស់​គ្រប់​តែ​ឥស្សរជន​នយោបាយ​អឺរ៉ូប​ធំៗ​ទាំង​អស់​។​ លោក​នាយក​រដ្ឋ​មន្ត្រី​ឆែក​ Petr​ Necas​ បាន​ថ្លែង​ភ្លាម​ ដោយ​ក្តី​រំភើប​តាម​ទូរទស្សន៍​ថា​ “​លោក​VaclavHavel​គឺ​ជា​មុខ​មាត់​និង​ជា​និមិត្តរូប​នៃ​សាធារណរដ្ឋ​របស់​យើង​”​។

លោក​ប្រធានាធិបតី​ឆែក​បាន​ទទួល​សមានទុក្ខ​ពី​លោក​ប្រធានាធិបតី​បារាំង​ Nicolas​ Sarkozy​ដែល​ថ្លែង​ថា​ សាធារណរដ្ឋ​ឆែក​បាន​បាត់​បង់​”​ អ្នក​ស្នេហា​ជាតិ​ដ៏​ឆ្នើម​ម្នាក់​របស់​ខ្លួន​ ​ ​ រី​ឯ​ប្រទេស​បារាំង​វិញ​បាន​បាត់​បង់​មិត្ត​ម្នាក់​ហើយ​ទ្វីប​អឺរ៉ូប​បាន​បាត់​បង់​អ្នក​ប្រកប​ដោយ​គតិ​បណ្ឌិត​របស់​ខ្លួន​ម្នាក់​”​។​ លោក​Vaclav​ Havel​ក៏​បាន​ទទួល​ផង​ដែរ​ ការសម្តែង​គារវកិច្ច​របស់​លោក​ស្រី​Angela​ Merkel​។​ លោក​ស្រី​នាយក​រដ្ឋ​មន្ត្រី​អាល្លឺម៉ង់​បាន​ថ្លែង​ថា​ ជន​រួម​ជាតិ​របស់​គាត់​នឹង​នឹក​ចង​ចាំ​ការជាប់​ពាក់​ព័ន្ធ​របស់​លោក​Vaclav​ Havel​ “​ ដើម្បី​សេរីភាព​និង​ប្រជាធិបតេយ្យ​”​ និង​ដែល​ត្រូវ​ប្រជាជន​អាល្លឺម៉ង់​”​ ជំពាក់​គុណ​គាត់​ជា​ពិសេស​”​ ។

ចំណែក​ឯ​លោក​Lech​ Walesa​ដែល​បាន​ដឹក​នាំ​ការប្រយុទ្ធ​តស៊ូ​ នៅ​ប្រទេស​ប៉ូឡូញ​ដូច​គ្នា​នឹង​លោក​Vaclav​ Havel​អ៊ីចឹង​ដែរ​ ​ យល់​ឃើញ​ថា​ លោក​Vaclav​ Havel​ស័ក្តិសម​នឹង​ទទួល​រង្វាន់​ណូបែល​ផ្នែក​សន្តិភាព​ដូច​ដែល​គាត់​ផ្ទាល់​បាន​ទទួល​ នៅ​ឆ្នាំ​១៩៨៣​។​”​ រាល់​អ្វីៗ​គ្មាន​យុត្តិធម៌​ទេ​ នៅ​លើ​ពិភពលោក​នេះ​”​ -នេះ​ជា​ការនឹក​ស្តាយ​របស់​លោក​Lech​ Walesa​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI