បទយកការណ៍

ក្រោយ​ទឹកស្រក​ពលរដ្ឋ​ស្រុក​បាធាយ​ ខេត្ត​កំពង់ចាម​ នឹង​លំបាក​លើសដើម

សំឡេង ០៨:០១
ប្រជាពលរដ្ឋ​ដែល​កំពុង​រងគ្រោះ​ដោយ​ទឹកជំនន់
ប្រជាពលរដ្ឋ​ដែល​កំពុង​រងគ្រោះ​ដោយ​ទឹកជំនន់ RFI/Navin Im

ទឹក​ជំនន់​ចាប់​ផ្តើម​ស្រក ​ប៉ុន្តែ​ឃុំ​ជាច្រើន​របស់​ស្រុក​បា​ធាយ​ ខេត្ត​កំពង់​ចាម​នៅ​តែ​លិច​លង់។​ កា​រ​​រស់​នៅរ​បស់​ប្រជា​ពល​រដ្ឋ​ក្នុង​មូល​ដ្ឋាន​នេះ ​ក្នុង​រយៈ​ពេល​ជិត​២ខែម​កនេះ​ ពឹង​លើ​តែ​ការ​នេសា​ទ​ប៉ុ​ណ្ណោះ។ ស្រូវ​ជាង​១ម៉ឺន​ហិចតា​បាន​រលួយ​អស់ ហើយ​ការ​ស្តាឡើង​វិញ​នូវដំ​ណាំស្រូវ​ទំាង​នោះ​​ក្រោយ​ទឹក​ស្រក ​ទំនង​ជា​មិន​អាច​ធ្វើ​កើត​ឡើយ។ ​អាជ្ញា​ធរ​មូល​ដ្ឋាន​អះ​អាង​ថា ទឹកជំនន់​នឹង​ធ្វើ​ឲ្យ​ពល​រដ្ឋ​ធ្លាក់​ខ្លួន​យ៉ាង​តិច​ពីរ​ឆ្នាំ។