អ្នកស្រីអាន សុធីតា៖ នៅក្នុងឆ្នាំ២០១៨ កម្ពុជានឹងមានខុនដូ១ម៉ឺន៥ពាន់យូនីត ប៉ុន្តែចំនួននេះនឹងមិនលើសពីតម្រូវការនោះទេ
ចុះផ្សាយនៅថ្ងៃ៖
គម្រោងខុនដូនៅកម្ពុជាដែលសាងសង់ចប់រួចរាល់នាពេលចប្ចុប្បន្នមានចំនួន២០ អគារ ក្នុងនោះមាន ២ពាន់យូនីត ហើយគម្រោងដែលកំពុងតែសាងសង់ និងគ្រោងបញ្ចប់នៅក្នុងឆ្នាំ ២០១៨ ខាង មុខនេះមានចំនួន ៤៣អគារបន្ថែមទៀត។ ដូច្នេះមានន័យថានៅក្នុងឆ្នាំ២០១៨ កម្ពុជាមានអគារខុនដូចំនួន ៦៣អគារ ដែលមាន១ម៉ឺន៥ពាន់យូនីត។ ឆ្លើយតបនឹងសំណួររបស់វិទ្យុបារាំង អ្នកស្រី អាន សុធីតា នាយិការរងជាន់ខ្ពស់របស់ក្រុមហ៊ុន CBRE Cambodia ដែលជាភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំង នៅរាត្រីនេះ បានបញ្ជាក់ថា ចំនួននេះនឹងមិនលើសពីតម្រូវការនោះទេ ប្រសិនបើប្រៀបធៀបជាមួយនិងបណ្តាប្រទេសជិតខាងកម្ពុជា និងបណ្តាប្រទេសមួយចំនួនក្នុងតំបន់អាស៊ាន។
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ