បទយកការណ៍

កិច្ច​ពិភាក្សា​អំពី​កេរ​ដំណែលរបស់សាលាក្តីខ្មែរក្រហម

សំឡេង ០៨:១១
សន្និសីទ​អំពី​កេរ​ដំណែល​របស់​សាលាក្តីខ្មែរក្រហម​នៅសណ្ឋាគារ​ឡឺរ៉ូយ៉ាល់ ភ្នំពេញ
សន្និសីទ​អំពី​កេរ​ដំណែល​របស់​សាលាក្តីខ្មែរក្រហម​នៅសណ្ឋាគារ​ឡឺរ៉ូយ៉ាល់ ភ្នំពេញ RFI/Chan Lida

នៅ​ក្នុង​​រយៈពេល​​ពីរ​ថ្ងៃ​​ជា​​បន្ត​បន្ទាប់​​មក​នេះ ​កិច្ច​​ពិភាក្សា​​មួយ​​ស្តី​អំពី​​កេរ​ដំណែល​​របស់​​សាលាក្តី​​ខ្មែរក្រហម​​ត្រូវ​បាន​​គេ​​លើក​​យក​មក​​វែក​ញែក​​ក្នុង​​ចំណោម​​មន្ត្រី​ជាតិ​​និង​​អន្តរជាតិ​​មក​ពី​​គ្រប់​មជ្ឈដ្ឋាន​​អ្នក​ច្បាប់​​ រដ្ឋាភិបាល ​សង្គម​ស៊ីវិល​ ​និង​​សាធារណជន​​ទូទៅ​។​ កេរ​ដំណែល​ដែល​ជា​សមិទ្ធិផលល្អៗរបស់​​​អង្គជំនំ​ជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជានេះ ត្រូវ​បានគេមើលឃើញ​ថា​​ មិន​ត្រឹមតែ​​ជួយ​ស្វែងរកយុត្តិធម៌​ជូន​ជនរង​គ្រោះ​ប៉ុណ្ណោះឡើយ ប៉ុន្តែ​​នឹងក្លាយជា​គម្រូ​ដ៏ល្អមួយ​សម្រាប់​ការ​ធ្វើកំណែ​ទម្រង់​ច្បាប់​ក្នុង​ប្រពន្ធ័តុលាការ​ជាតិ​កម្ពុជា​ផង​ដែរ។