កូរ៉េខាងជើង

កូរ៉េខាងជើង​បាន​ចុះ​កិច្ចព្រមព្រៀង​បង្កើត​តំបន់​ប៉ូលបច្ចេកវិទ្យាជាន់ខ្ពស់​ជាមួយ​ក្រុមហ៊ុនបរទេស

នៅ​ថ្ងៃ​សុក្រ ទី១៨ តុលា កូរ៉េខាងជើង​បាន​ប្រកាស​ឲ្យ​ដឹង​ពី​ការ​រក​ឃើញ​កិច្ចព្រមព្រៀង​ជាមួយ​ក្រុមហ៊ុន​បរទេស​មួយ​ចំនួន​ក្នុង​ការ​បង្កើត​ប៉ូល​បច្ចេកវិទ្យា​ជាន់ខ្ពស់​នៅ​ក្បែរ​តំបន់​ឧស្សាហកម្ម Kaesong។ តំបន់​ឧស្សាហកម្ម Kaesong ដែល​ទើប​បាន​បើក​ឲ្យ​ដំណើរ​ឡើង​វិញ​កាល​ពី​ពាក់​កណ្តាល​ខែ​កញ្ញា​កន្លង​ទៅ បន្ទាប់​ពី​បាន​បិទទ្វារ​រយៈពេល ៥ខែ ដោយសារ​តែ​ភាព​តានតឹង​រវាង​កូរ៉េខាងជើង និង​កូរ៉ខាងត្បូង។

តំបន់ឧស្សាហកម្ម Kaesong មើល​ពី​ចម្ងាយ
តំបន់ឧស្សាហកម្ម Kaesong មើល​ពី​ចម្ងាយ REUTERS/Lee Jae-Won
ផ្សាយពាណិជ្ជកម្ម

នេះ​ជា​ព័ត៌មាន​ដែល​ចុះ​ផ្សាយ​ដោយ​កាសែត​ផ្លូវការ​កូរ៉េខាងជើង​ឈ្មោះ KCNA។ យោង​តាម​កាសែត កិច្ចព្រមព្រៀង​ត្រូវ​បាន​រក​ឃើញ​ជាមួយ​ក្រុមហ៊ុន​បរទេស​មក​ពី​អាស៊ីអាគ្នេយ៍ និង​មជ្ឈិមបូព៌ា​ដើម្បី​អភិវឌ្ឍ​តំបន់​ប៉ូល​បច្ចេកវិទ្យាទំនើប​មួយ​នៅ​ក្បែរ​តំបន់​ឧស្សហកម្ម Kaesong។ ក្នុង​ចំណោម​ក្រុមហ៊ុន​បរទេស​ទំាង​នោះ មាន​មក​ពី​ប្រទេស​សិង្ហបុរី ឬ​មួយ​ក៏​កោះ​ហុងកុង​ជា​ដើម។ ក្រៅ​ពី​នោះ គម្រោង​អភិវឌ្ឍ​តំបន់​ប៉ូល​បច្ចេកវិទ្យាទំនើប​ក៏​បាន​ព្រមព្រៀង​ឲ្យ​មាន​ការ​ចូលរួម​ពី​ក្រុមហ៊ុន​កូរ៉េខាងជើង​មួយ​ចំនួន​ក្នុង​ការ​ស្ថាបនា​ផ្លូវជាតិ​ត​ភ្ជាប់​ពី​ទីក្រុង​ព្យុងយ៉ាង​ទៅ​អាកាសយានដ្ឋាន។ ដោយឡែក កាសែត​កូរ៉េខាងជើង​មួយ​ទៀត​ឈ្មោះ Rodong Sinmun បាន​ប្រាប់​ឲ្យ​ដឹង​ថា របប​កុម្មុយនិស្ត​ក្រុង​ព្យុងយ៉ាង​ទើប​បាន​រៀបចំ​អង្គ Forum អន្តរជាតិ​មួយ​ក្នុង​សប្តាហ៍​នេះ ដោយ​មាន​ការ​ចូលរួម​ពី​ក្រុម​អ្នកឯកទេស​មក​ពី​សហរដ្ឋអាមេរិក ចិន កាណាដា និង​ប្រទេស​ឥណ្ឌា​ដើម្បី​និយាយ​ពី​ការ​អភិវឌ្ឍន៍​តំបន់​សេដ្ឋកិច្ច​ពិសេស​ផ្សេង​ទៀត។

ប្រតិកម្ម​ពី​កូរ៉េខាងត្បូង អ្នកនំាពាក្យ​របស់​ក្រសួង​បង្រួបបង្រួម​កូរ៉េ​បាន​ធានា​ថា តំបន់​ប៉ូល​បច្ចេកវិទ្យាទំនើប​ដែល​បាន​លើក​ឡើង​ដោយ​កូរ៉េខាងជើង​នោះ មិន​មាន​អ្វី​ជាប់​ទាក់ទង​ជាមួយ​តំបន់​ឧស្សហកម្ម Kaesong សព្វ​ថ្ងៃ​នេះ​ឡើយ។ សូម​ជម្រាប​ជូន​ថា តំបន់​ឧស្សហកម្ម Kaesong ដែល​បាន​បង្កើត​ឡើង​ក្នុង​ឆ្នំា ២០០៤ គឺ​ជា​កិច្ចសហប្រតិបត្តិការ​រវាង​បងប្អូនបង្កើត​គូសត្រូវ​ទំាង​ពីរ។ សម្រាប់​កូរ៉េខាងជើង តំបន់​ឧស្សហកម្ម Kaesong គឺ​ជា​ប្រភពចំណូល​យ៉ាង​សំខាន់។ បច្ចុប្បន្ន​នេះ មាន​រោងចក្រ សហគ្រាស​កូរ៉េខាងត្បូង​ចំនួន ១២៣ កំពុង​រកស៊ី​នៅ​ទីនោះ និង​ផ្តល់​ការងារ​ឲ្យ​បុគ្គលិក​កម្មករ​កូរ៉េខាងជើង​ចំនួន ៥៣ ០០០នាក់។ តំបន់​ឧស្សាហកម្ម Kaesong ទើប​បាន​បើក​ឲ្យ​ដំណើរ​ឡើង​វិញ​កាល​ពី​ពាក់​កណ្តាល​ខែ​កញ្ញា​កន្លង​ទៅ បន្ទាប់​ពី​បាន​បិទទ្វារ​រយៈពេល ៥ខែ ដោយសារ​តែ​ភាព​តានតឹង​រវាង​កូរ៉េ​ទំាង​ពីរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI