ភ្ញៀវប្រចាំថ្ងៃ

លោកព្រាប កុល​ ៖ «អំពើ​ពុក​រលួយ​នៅ​កម្ពុជា​» ចំណាត់​ថ្នាក់​ល្អ​ជាង​មុន​ តែ​ស្ថាន​ភាព​នៅ​ដដែល​

សំឡេង ១៨:៥៥
លោកព្រាប កុល នាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជា។
លោកព្រាប កុល នាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជា។ RFI

ភ្ញៀវ​ប្រចាំ​ថ្ងៃ​របស់​វិទ្យុ​បារាំង​អន្ដរជាតិ​នៅ​ថ្ងៃ​នេះ​គឺ ​លោក ​ព្រាប​ កុល​ នាយក​ប្រតិបត្តិ​អង្គការ​តម្លាភាព​អន្ដរ​ជាតិ​ប្រចាំ​នៅ​កម្ពុជា​។ អង្គការ​តម្លាភាព​អន្ដរជាតិ​ ទើប​តែ​បាន​បង្ហាញ​របាយការណ៍​សន្ទស្សន៍​នៃ​ការ​យល់​ឃើញ​ពី​អំពើ​ពុក​រលួយ ​ក្នុង​ឆ្នាំ​២០១៥​។ របាយការណ៍​នេះ​បង្ហាញ​ថា ​កម្ពុជា​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​១៥០ ​ល្អ​ជាង​ឆ្នាំ​២០១៤​កន្លង​ទៅ​។ ​ឆ្នាំ​២០១៤​កន្លង​ទៅ ​ដែល​ក​ម្ពុជា​មាន​លេខ​រៀង​ទី​១៥៦​។ បើ​ទោះបី​ជា​មាន​លេខ​រៀង​ល្អ​ជាង​មុន​ ប៉ុន្តែ​បើ​តាម​លោក ​ព្រាប​ កុល​ ស្ថានភាព​អំពើ​ពុក​រលួយ​នៅ​កម្ពុជា​ មិន​បាន​ប្រសើរ​ឡើង​ដូច​ចំណាត់​ថ្នាក់​នោះ​ទេ​។