ទៀបកោះគ្រីមេ ប្រែក្លាយជា ដីគោកពេញសិទ្ធិ របស់សហព័ន្ធរុស្ស៊ី

សំឡេង ០៦:៤០
ក្នុងសប្តាហ៍នេះ ថ្ងៃទី​២៣ធ្នូ​ ក្រុងម៉ូស្គូ  បាន​សម្ពោធ​​ដាក់ឲ្យដំណើរការ ស្ពានរថភ្លើង ដែលភ្ជាប់ភាគខាងត្បូងនៃដីគោក សហព័ន្ធ រុស្ស៊ី ទៅនឹង ទៀបកោះគ្រីមេ។
ក្នុងសប្តាហ៍នេះ ថ្ងៃទី​២៣ធ្នូ​ ក្រុងម៉ូស្គូ  បាន​សម្ពោធ​​ដាក់ឲ្យដំណើរការ ស្ពានរថភ្លើង ដែលភ្ជាប់ភាគខាងត្បូងនៃដីគោក សហព័ន្ធ រុស្ស៊ី ទៅនឹង ទៀបកោះគ្រីមេ។ AFP/ALEXEY NIKOLSKY / SPUTNIK

ក្នុងសប្តាហ៍នេះ ថ្ងៃទី​២៣ធ្នូ​ ក្រុងម៉ូស្គូ  បាន​សម្ពោធ​​ដាក់ឲ្យដំណើរការ ស្ពានរថភ្លើង ដែលភ្ជាប់ភាគខាងត្បូងនៃដីគោក សហព័ន្ធ រុស្ស៊ី ទៅនឹង ទៀបកោះគ្រីមេ។ មួយឆ្នាំកន្លះមុន ក៏​មានការ​សម្ពោធ​ដាក់ឲ្យដំណើរការទៅហើយ ស្ពានរថយន្ដ ភ្ជាប់​គ្រីមេ​ចូលខ្លួនមកក្នុងសហព័ន្ធនេះជាថ្មីវិញ កាលក្នុងឆ្នាំ ២០១៤។ ទាំងនេះ​ ចំពោះ​រុស្ស៊ី​ គឺមានន័យជា ប្រវត្តិសាស្ត្រឥតប្រកែកបាន។

ផ្សាយពាណិជ្ជកម្ម

ដ្បិតចាប់ពីអំណឹះ​តទៅ គ្រីមេតាមរយៈស្ពានទាំងពីរនេះ ក្លាយជាដីគោក ដូច ដីគោកដ៏ល្វឹងល្វើយឯទៀត របស់មហាប្រទេសរុស្ស៊ីអ៊ីចឹង។ ពិធីសម្ពោធចរាចរណ៍រថភ្លើង ក៏ដូចជា ចរាចរណ៍រថយន្ដ តាមស្ពានទាំងពីរនេះ សុទ្ធតែបានប្រព្រឹត្តទៅ ក្រោមអធិបតីភាព ប្រមុខរដ្ឋរុស្ស៊ី វ៉្លាឌីមៀរ ពូទីន ផ្ទាល់​។ លោកសង្កត់ធ្ងន់ថា «ហេដ្ឋារចនាសម្ព័ន្ធ បែបយ៉ាង ស្ពានដ៏អស្ចារ្យនេះ ដែលរុស្ស៊ី ចេះសង់បានដោយខ្លួនឯង ទាំងស្ថិតនៅក្រោមគំនាបទណ្ឌកម្មបស្ចិមលោក នឹងជះ ឥទ្ធិពលវិជ្ជមាន ទៅ លើ សេដ្ឋកិច្ចជាតិ ទាំងមូល»។

ចំណែកអ៊ុយក្រែន ដែលនៅតែបន្តចាត់ទុកគ្រីមេជា ទឹកដីខ្លួន បានកសាងសំណុំរឿងព្រហ្មទណ្ឌ ទល់នឹងរុស្ស៊ី ដោយមកពីមានរថភ្លើងរុស្ស៊ី មួយក្បួនដំបូង បានបើកឆ្លងកាត់ ស្ពាននេះ ចូលទៅក្នុង ទៀបកោះគ្រីមេ បានន័យថា ឆ្លងកាត់ព្រំប្រទល់អ៊ុយក្រែន ដោយខុសច្បាប់។

ចម្លើយរបស់​រដ្ឋបាលម៉ូស្គូ គឺថា ស្ពាននេះសង់ឡើង ដោយត្រឹមត្រូវតាមច្បាប់ ពីព្រោះគ្រីមេអស់៥ ឆ្នាំមកហើយ ក្លាយជា ទឹកដីរុស្ស៊ីសាឡើងវិញ ស្របនឹងលទ្ធផលប្រជាមតិអ្នកស្រុករស់នៅលើទឹកដីនោះ។

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI