លោក ច្រឹក សុខនីម៖ វិស័យអចលនវត្ថុកម្ពុជាឆ្នាំ២០២០ នៅតែរក្សាបានភាពរឹងមាំ
ចុះផ្សាយនៅថ្ងៃ៖
សំឡេង ១០:១៩
វិស័យអចលនវត្ថុនៅក្នុងប្រទេសកម្ពុជានាឆ្នាំ២០២០ ខាងមុខនេះនៅតែរក្សាបាននូវភាពរឹងមាំ ដោយមិនមានសញ្ញាអវិជ្ជមានណាមួយ ដែលធ្វើឲ្យវិស័យនេះធ្លាក់ចុះខ្លាំងនោះទេ។ នេះបើតាមប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា លោក ច្រឹក សុខនីម ដែលបានអះអាងប្រាប់វិទ្យុបារាំងអន្តរជាតិនៅថ្ងៃទី២៩ ខែធ្នូនេះ។ សម្រាប់ឆ្នាំ២០២០ខាងមុខនេះដែរ លោកយល់ថាការផ្គត់ផ្គង់លំនៅដ្ឋាននៅក្នុងប្រទេសកម្ពុជានៅតែខ្វះខាតច្រើននៅឡើយ ដោយមួយឆ្នាំៗត្រូវការផ្ទះប្រមាណ៣ម៉ឺនទៅ៤ម៉ឺនផ្ទះ។