លោក ថេង សាវឿន៖ មានបញ្ហា៤យ៉ាង ដែលធ្វើឲ្យតម្លៃកសិផលខ្មែរធ្លាក់ថ្លៃស្ទើរតែរាល់ឆ្នាំ
ចុះផ្សាយនៅថ្ងៃ៖
សំឡេង ១២:០៣
មានបួនកត្តាសំខាន់ៗ ដែលធ្វើឲ្យតម្លៃកសិផលរបស់កសិករខ្មែរតែងតែធ្លាក់ថ្លៃស្ទើរតែរាល់ឆ្នាំ។ កត្តាទាំងនោះរួមមានដើមទុន បច្ចេកទេស ប្រព័ន្ធធារាសាស្ត្រ និងទីផ្សារ។ នេះបើតាមលោក ថេង សាវឿន ប្រធានសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា។ លោក ថេង សាវឿន អះអាងថាដើម្បីដោះស្រាយបញ្ហានេះ លុះត្រាតែវិធីសាស្ត្រនៃការដោះស្រាយ បើកឲ្យមានការចូលរួមពីប្រជាកសិករ និងការពិគ្រោះយោបល់ពីសាធារណៈ ហើយកសិករត្រូវតែស្វែងយល់ពីនិន្នាការនៃតម្រូវការរបស់ពិភពលោក ក្រៅពីនេះប្រពលរដ្ឋទាំងអស់ត្រូវចូលរួមទិញផលិតផលក្នុងស្រុក។