ភ្ញៀវប្រចាំថ្ងៃ

លោកស្រី ឆាយ ស៊ីវ​លីន៖ និន្នាការ​ទេសចរ​ក្នុង​ស្រុក​មាន​សន្ទុះ​កើន​ឡើង ក្នុង​ឱកាស​ឆ្លង​ឆ្នាំ

សំឡេង ១១:១៤
លោក​ស្រី ឆាយ ស៊ីវលីន ប្រធាន​សមាគម​ទីភ្នាក់​ងារ​ទេសចរណ៍ក​ម្ពុជា​
លោក​ស្រី ឆាយ ស៊ីវលីន ប្រធាន​សមាគម​ទីភ្នាក់​ងារ​ទេសចរណ៍ក​ម្ពុជា​ RFI

ភ្ញៀវ​ប្រចាំ​ថ្ងៃ​របស់​វិទ្យុបារាំង​អន្តរ​ជាតិ​នៅ​ថ្ងៃទី១ ខែ​មករា ឆ្នាំ​២០១៨​នេះ គឺ លោក​ស្រី ឆាយ ស៊ីវលីន ប្រធាន​សមាគម​ទីភ្នាក់​ងារ​ទេសចរណ៍​កម្ពុជា​។ ឆ្លើយ​នឹង​សំនួរ​របស់​វិទ្យុ​បារាំង​អន្តរជាតិ លោក​ស្រី ឆាយ ស៊ីវលីន ថា​និន្នាការ​នៃ​អ្នក​ទេសចរ​ក្នុង​ស្រុក​មាន​សន្ទុះ​កើន​ឡើង​គួរ​ឲ្យ​កត់​សម្គាល់ ក្នុង​ឱកាស​ឆ្លង​ឆ្នាំ​សកល ហើយ​អ្នក​ចេញ​ទៅ​ក្រៅ​ប្រទេស​ក៏​មាន​សន្ទុះ​គួរ​ឲ្យ​កត់​សម្គាល់​ដែរ​។ លោក​ស្រី​បន្ថែម​ថា មិន​មែន​ជា​ការ​ពិត​ទេ ដែល​ថាពលរដ្ឋ​កម្ពុជា​ចូល​រួម​សប្បាយ​ច្រើន​ក្នុង​ឱកាស​ឆ្លង​ឆ្នាំ ហើយ​មិន​បាន​គិត​ពី​រឿង​នយោបាយ​នោះ​។​