ភ្ញៀវប្រចាំថ្ងៃ
លោក ដេនីស ឡូរ៉ង់៖ ការបាត់បង់ លោក Beat Richner គឺជាការបាត់បង់មនុស្សដ៏សំខាន់ម្នាក់
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ១០:០១
ភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងអន្តរជាតិនារាត្រីនេះ គឺ លោក ដេនីស ឡូរ៉ង់ (Denis Laurent) ជាប្រធាននាយកប្រតិបត្តិនៃមន្ទីរពេទ្យគន្ធបុប្ផា។ លោកវេជ្ជបណ្ឌិត បេអាត រិចឈ្នឺរ (Beat Richner) ស្ថាបនិកមន្ទីរពេទ្យគន្ធបុប្ផាបានទទួលមរណភាព ក្នុងវ័យ៧១ឆ្នាំ ដោយរោគាពាធ កាលពីថ្ងៃទី០៩ ខែកញ្ញា នៅឯប្រទេសស្វីស។ នៅទីក្រុងភ្នំពេញវិញ មានការរៀបចំពិធីគោរពវិញ្ញាណក្ខន្ធសពរបស់លោកក្នុងមន្ទីរពេទ្យគន្ធបុប្ផា ក្នុងឱកាសនេះ លោក ដេនីស ឡូរ៉ង់ បញ្ជាក់ថាការបាត់បង់ លោក បេអាត រិចឈ្នឺរ គឺជាការបាត់បង់មនុស្សដ៏សំខាន់ម្នាក់។