លោក ឯក សុវណ្ណា៖ ​​រយៈពេល​៩ខែ បទ​ល្មើសក្នុង​ព្រៃឡង់​មាន​ការ​កើន​ឡើង

សំឡេង ១០:៤០
លោក ឯក សុវណ្ណា សមាជិកបណ្តាញសហគមន៍ព្រៃឡង់ខេត្តក្រចេះ
លោក ឯក សុវណ្ណា សមាជិកបណ្តាញសហគមន៍ព្រៃឡង់ខេត្តក្រចេះ FB: Ek Sovanna

ភ្ញៀវ​ប្រចាំ​ថ្ងៃ​របស់​វិទ្យុ​បារាំង​អន្តរជាតិ​នារា​ត្រី​នេះ គឺ​លោក ឯក សុវណ្ណា សមាជិក​បណ្តាញ​សហគមន៍​ព្រៃឡង់​ខេត្ត​ក្រចេះ​។ កាល​ពីដើម​ខែ​តុលា កន្លង​ទៅ​នេះ បណ្តាញ​សហគមន៍​ព្រៃឡង់​បាន​ពន្យារ​ពេល​ធ្វើ​សន្និសីទ​កាសែត​បង្ហាញ​ពី​បទ​ល្មើស​ក្នុង​ព្រៃឡង់​។ មូល​ហេតុ​នៅ​ពី​ក្រោយ​ការ​ពន្យារ​ពេល​នេះ​ ត្រូវ​បាន​លោក ឯក សុវណ្ណា អះអាង​ថា​ធ្វើ​ឡើង​តាម​ការ​ស្នើសុំ​ពី​ក្រសួង​បរិស្ថាន។ ​យ៉ាង​ណា​ក៏​ដោយ​បើ​តាម​លោក ឯក សវុណ្ណា បញ្ជាក់ថា បទល្មើស​ក្នុង​រយៈពេល​៩ខែ ក្នុង​ព្រៃឡង់​មាន​ការ​កើន​ឡើង ដោយ​យោង​ទៅ​លើ​ទិន្ន័យ​នៃ​ការ​កត់​ត្រា​គល់​ឈើ ​ដែល​ត្រូវ​បាន​កាប់​។