ភ្ញៀវប្រចាំថ្ងៃ

លោក ហង់ ជួន ណារ៉ុន៖ យុវជន​កម្ពុជា​បច្ចុប្បន្ន​ចាប់​អារម្មណ៍​លើ​អំណាន​ខ្លាំង

ចុះផ្សាយ​នៅ​ថ្ងៃ៖

ភ្ញៀវ​ប្រចាំ​ថ្ងៃ​របស់​វិទ្យុ​បារាំង​អន្តរ​ជាតិ​នារាត្រី​នេះ គឺ​លោក ហង់ ជួន ណារ៉ុន រដ្ឋមន្រ្តី​ក្រសួង​អប់រំ យុវជន និង​កីឡា។ ក្នុង​ឱកាស​ទិវា​ជាតិ​អំណាន​លើក​ទី៤ ដែល​ធ្វើ​ឡើង​នៅ​ក្នុង​បរិវេណ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា​(ITC), លោក​រដ្ឋ​មន្ត្រី​លើក​ឡើង​ថា​ការ​រៀបចំ​ទិវាជាតិ​អំណាន​រយៈពេល​៤ឆ្នាំ​មក​នេះ ចំនួន​អ្នក​ចូល​រួម​មាន​ការ​កើន​ឡើង, គ្រឹះស្ថាន​បោះពុម្ព​ផ្សាយ​ក៏​មាន​ការ​កើន​ឡើង, ដូច្នេះ​នា​ពេល​បច្ចុប្បន្ន​នេះ​យុវជន​កម្ពុជា​បាន​ចាប់​អារម្មណ៍​លើ​អំណាន​យ៉ាង​ខ្លាំង​។ លោក ហង់ ជួន ណារ៉ុន បញ្ជាក់​ថា មាន​អ្នក​ចូល​រួម​លើស​​​ពី​ការ​រំពឹង​ទុក ដោយ​សារ​ក្នុង​មួយ​ថ្ងៃ​មាន​អ្នក​​ចូល​រួម​ប្រមាណ​៣ម៉ឺន​នាក់ ខណៈ​ក្រសួង​រំពឹង​ថា​ក្នុង​រយៈពេល​៣ថ្ងៃ​មាន​អ្នក​ចូល​រួម​តែ​ប្រមាណ​៥ម៉ឺន​នាក់​ប៉ុណ្ណោះ​។

លោក ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ
លោក ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ moeys/rfi
មើលវគ្គផ្សេងទៀត