ភ្ញៀវប្រចាំថ្ងៃ
លោក តាន់ ហ្សង់-ហ្វ្រង់ស័រ៖ ការទាមទារឲ្យកោះប្រជុំសន្និសីទក្រុងប៉ារីសឡើងវិញ មិនងាយកើតឡើងទេ
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ១០:០៥
២៣ តុលា ១៩៩១ - ២៣ តុលា ២០១៨ គឺជារយៈពេល២៧ឆ្នាំគត់នៃកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស ហើយរៀងរាល់ឆ្នាំតែងតែមានការជជែកគ្នាពីកិច្ចព្រមព្រៀងនេះ។ ក្នុងនាទីភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងអន្តរជាតិនារាត្រីនេះ លោក តាន់ ហ្សង់-ហ្វ្រង់ស័រ នាយកប្រតិបត្តិគ្រប់គ្រងវិទ្យុបារាំងអន្តរជាតិ RFI នៅភ្នំពេញ បានលើកឡើងថា ក្នុងស្ថានភាពបច្ចុប្បន្ន ការទាមទារឲ្យមានកិច្ចព្រមព្រៀងប៉ារីសទី២ ឬទាមទារឲ្យកោះប្រជុំដូចសន្និសីទក្រុងប៉ារីស កាលពី២៧ឆ្នាំមុន មិនងាយកើតឡើងទេ។