ភ្ញៀវប្រចាំថ្ងៃ
លោក គង់ រតនៈ៖ អ្នកប្រើប្រាស់ផ្លូវជាមូលហេតុនាំឲ្យគ្រោះថ្នាក់ចរាចរណ៍ឈានដល់ការប្រកាសអាសន្ន
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ១១:៤៤
រដ្ឋាភិបាលនិងសង្គមស៊ីវិលបានចេញមុខប្រកាសរួមគ្នាថា គ្រោះថ្នាក់ចរាចរណ៍ឈានដល់កម្រិតប្រកាសអាសន្នហើយ ដោយឈរលើមូលដ្ឋាននៃចំនួនអ្នកស្លាប់មានជាង១ពាន់នាក់គិតត្រឹមឆមាសទី១ក្នុងឆ្នាំ២០១៩នេះ។ លោក គង់ រតនៈ ប្រធានស្ដីទីនៃវិទ្យាស្ថានជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានបន្ទោសទៅលើអ្នកប្រើប្រាស់ផ្លូវ និងអ្នកអនុវត្តច្បាប់មួយចំនួនថា ជាមូលហេតុនាំឲ្យគ្រោះថ្នាក់ចរាចរណ៍ឈានដល់ការប្រកាសអាសន្នបែបនេះ។ ចំណែកវិធានការឃាត់ទុកអ្នកជិះម៉ូតូរហូតដល់យកមួកសុវត្ថិភាពមកពាក់នោះ លោក យល់ថា មិនមានប្រសិទ្ធភាពនោះភាពទេ។