ភ្ញៀវប្រចាំថ្ងៃ
បណ្ឌិតគិន ភា៖ វត្តមាននាយករដ្ឋមន្ត្រីក្នុងវេទិកាថ្នាក់តំបន់ និងពិភពលោកគឺជាការពង្រីកកិត្យានុភាពកម្ពុជា
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ១០:១៦
ភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងអន្តរជាតិនារាត្រីនេះ គឺលោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា។ ឆ្លើយនឹងសំនួររបស់វិទ្យុបារាំងអន្តរជាតិ លោកបណ្ឌិត គិន ភា លើកឡើងថា ថ្មីៗនេះ វត្តមានរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន នៅក្នុងវេទិកាថ្នាក់តំបន់ និងពិភពលោកជាច្រើននេះ គឺជារបត់នយោបាយការបរទេសក្នុងការពង្រីកកិត្យានុភាព និងតួនាទីរបស់កម្ពុជាលើឆាកអន្តរជាតិ។ លោកបន្ថែមថាសកម្មភាពនយោបាយការបរទេសរបស់កម្ពុជានាពេលនេះ គឺទាញបានផលប្រយោជន៍ជាច្រើនសម្រាប់កម្ពុជា។