ភ្ញៀវប្រចាំថ្ងៃ

បណ្ឌិត គី សេរីវឌ្ឍន៍៖ ការ​​ប្រើ​​ប្រាក់​យ៉ន់​​ក្នុង​​ប្រព័ន្ធ​​ធនាគារ​​មាន​​ផល​​ប្រយោជន៍​​មួយ​​ចំនួន​​ដល់​​សេដ្ឋកិច្ច​

សំឡេង ០៩:៣០
បណ្ឌិត គី សេរីវឌ្ឍន៍ អ្នកជំនាញ​សេដ្ឋកិច្ច
បណ្ឌិត គី សេរីវឌ្ឍន៍ អ្នកជំនាញ​សេដ្ឋកិច្ច

ទេសាភិបាលរង​ធនាគារ​ជាតិ​នៃ​កម្ពុជា កាលពី​ថ្ងៃ​ទី២៥ ខែ​តុលា កន្លង​ទៅ​នេះ បាន​លើក​ឡើង​ពី​ការ​គាំទ្រ​របស់​ធនាគារ​ជាតិ​នៃ​កម្ពុជា​ក្នុង​ការ​ប្រើ​ប្រាស់​ប្រាក់​យ៉ន់(¥)របស់​ចិន តាម​រយៈ​ប្រព័ន្ធ​ធនាគារ។ លោក​បណ្ឌិត គី សេរីវឌ្ឍន៍ ជា​អ្នក​វិភាគ​សេដ្ឋកិច្ច តាម​រយៈនាទី​ភ្ញៀវ​ប្រចាំ​ថ្ងៃ​របស់​វិទ្យុ​បារាំង​អន្តរ​ជាតិ លើក​ឡើង​ថា ការ​ប្រើ​ប្រាស់​ប្រាក់​យ៉ន់​ក្នុង​ប្រព័ន្ធ​ធនាគារ​មាន​ផល​ប្រយោជន៍​មួយ​ចំនួន​ដល់​សេដ្ឋកិច្ច ដើម្បី​រក្សា​ស្ថិរភាព​អត្រា​ប្តូរ​ប្រាក់​មិន​ឲ្យ​រង​គ្រោះ​នៅ​ពេល ដែល​មាន​វិបត្តិ​លុយ​ដុល្លារ។ ប៉ុន្តែ​លោក ក៏​បាន​លើក​ឡើង​ពី​គុណវិបត្តិ ដែល​កើត​ចេញ​ពី​ការ​ប្រើប្រាស់​ប្រាក់​យ៉ន់​ដែរ ពោល​គឺ​ចិន​មាន​ឱកាស​ក្នុង​ការ​គំរាម​កំហែង​មក​លើ​ប្រព័ន្ធ​ហិរញ្ញវត្ថុ​របស់​កម្ពុជា​។