លោក លន់ ឬទ្ធិ ៖ គណបក្សខ្មែរសាធារណរដ្ឋ​អាច​នឹង​យក​គោលការណ៍​ពី​សម័យ​លន់ នល់ មក​ដឹក​នាំ

សំឡេង ១១:៥២
លោក លន់ ឬទ្ធិ ប្រធានគណបក្ស​ខ្មែរ​សាធារណ​រដ្ឋ
លោក លន់ ឬទ្ធិ ប្រធានគណបក្ស​ខ្មែរ​សាធារណ​រដ្ឋ RFI

នៅ​ក្នុង​អំឡុង​ពេល​នៃ​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​ជាតិ អាណត្តិ​ទី​៦​នេះ ​វិទ្យុ​បារាំង​អន្ដរជាតិ បាន​ផ្តល់​ឱកាស​ស្មើៗ​គ្នា​ ដល់​គណបក្ស​នយោបាយ​ទាំង​២០ ដើម្បី​បង្ហាញ​ពី​គោល​នយោបាយ​របស់​ខ្លួន។ សម្រាប់​ថ្ងៃទី១៦ នៃ​យុទ្ធនាការ​ឃោស​នា​នេះ​ វិទ្យុយើង បាន​អញ្ជើញ លោក លន់ ឬទ្ធិ ប្រធាន​គណបក្ស​ខ្មែរសាធារណរដ្ឋ ដើម្បី​លើក​ឡើង​ពី​គោល​នយោបាយ​របស់​លោក។ លោក លន់ ឬទ្ធិ អះអាង​ថា គណបក្ស​របស់​លោក​អាច​នឹង​យក​គោល​ការណ៍​ដឹក​នាំ​ពីសម័យ​លន់ នល់ មក​ដឹក​នាំ​ប្រសិន​បើ​គណបក្ស​របស់​លោក​ឈ្នះ​ឆ្នោត​។