ភ្ញៀវប្រចាំថ្ងៃ

លោកលី សុខ​ឃាង៖ ផែន​ការ​ក៥ ធ្វើ​ឲ្យ​ទាហាន​ខ្មែរ​ក្រហម​មួយ​ចំនួន​​ជ្រៀត​ចូល​​ក្នុង​ប្រទេស​វិញ​

សំឡេង ០៩:១២
លោក​បណ្ឌិត លី សុខឃាង ជា​នាយក​មជ្ឈ​មណ្ឌល​សន្តិភាព​អន្លង់​វែង ​ដែល​ជា​គម្រោង​មួយ​របស់​មជ្ឈ​មណ្ឌល​ឯក​សារ​កម្ពុជា​ (DC-CAM)
លោក​បណ្ឌិត លី សុខឃាង ជា​នាយក​មជ្ឈ​មណ្ឌល​សន្តិភាព​អន្លង់​វែង ​ដែល​ជា​គម្រោង​មួយ​របស់​មជ្ឈ​មណ្ឌល​ឯក​សារ​កម្ពុជា​ (DC-CAM) Ly Sok Kheang

ភ្ញៀវ​ប្រចាំ​ថ្ងៃ​របស់​វិទ្យុ​បារាំង​អន្តរ​ជាតិ​នៅ​យប់​នេះ គឺ​លោក​បណ្ឌិត ​លី សុខ​ឃាង​ ជា​នាយក​មជ្ឈ​មណ្ឌល​សន្តិភាព​អន្លង់វែង​ ដែល​ជា​គម្រោង​មួយ​របស់​មជ្ឈ​មណ្ឌល​ឯក​សារ​កម្ពុជា ​(DC-CAM)។ នៅ​ពេល​ខាង​មុខ​នេះ​ លោក​បណ្ឌិត​ លី ​សុខឃាង នឹងបោះ​ពុម្ព​ផ្សាយ​ឯក​សារ​ស្រាវ​ជ្រាវ​របស់​លោក​មួយ ដែល​ក្នុង​នោះ​ក៏​បាន​លើក​ឡើង​ពី​ផែន​ការក៥​ដែរ​ ខណៈ​ពេល​​​ថ្មីៗ នេះ ​មាន​ការ​លើក​ឡើង​ផ្សេង​ៗ​គ្នា ​ចំពោះ​ផែន​ការ​ក៥ ពី​ភាគី​រដ្ឋាភិ​បាល និង​គណ​បក្សប្រឆាំង​នៅ​កម្ពុជា​។ ក្នុងនាទីភ្ញៀវប្រចាំថ្ងៃ លោក ​លី សុខ​ឃាង ​​បាន​លើក​ឡើង​ ពី​ផល​វិជ្ជមាន និង​អវជ្ជ​មាន​របស់​ផែន​ការ​នេះ។ លោកបណ្ឌិត សុខ​ឃាង​ក៏​បាន​ដក​ស្រង់​ការ​លើក​ឡើង​របស់​អតីត​ទាហា​ខ្មែរ​ក្រហម​ម្នាក់​​ថា ផែន​ការ​ក៥ ធ្វើ​ឲ្យ​ទាហាន​ខ្មែរ​ក្រហមមួយ​ចំនួន​​ជ្រៀត​ចូល​មក​​ក្នុង​ប្រទេស​វិញ​។