ភ្ញៀវប្រចាំថ្ងៃ
លោក ម៉ម សូណង់ដូ អះអាងជាថ្មីថាមិនលាលែងពីនយោបាយ និងប្រធានវិទ្យុសំបុកឃ្មុំទេ
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ១១:៥១
ភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងអន្តរជាតិនៅរាត្រីនេះ គឺលោក ម៉ម សូណង់ដូ ប្រធានវិទ្យុសំបុកឃ្មុំ និងជាស្ថាបនិកគណបក្សសំបុកឃ្មុំ សង្គមប្រជាធិបតេយ្យ។ ថ្មីៗនេះ លោក ម៉ម សូណង់ដូ បានប្រកាសតាមរយៈលិខិតមួយថាលោកនឹងលាលែងពីនយោបាយ និងប្រធានវិទ្យុ។ ប៉ុន្តែតាមរយៈបទសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិលោក ម៉ម សូណង់ដូ បញ្ជាក់ថាលោកមិនអាចដកខ្លួនពីនយោបាយនោះទេ ហើយលោកនឹងធ្វើនយោបាយរហូតដល់ថ្ងៃស្លាប់។ លោកក៏អះអាងដែរថាប្រធានវិទ្យុក៏លោកមិនអាចដកខ្លួនចេញដែរ។