លោកស្រី Genevieve VAN ROSSUM៖«យើង​លើក​ស្ទួយ​អាជីវកម្ម​របស់​ក្រុម​ហ៊ុន​បារាំង​ឲ្យ​ប្រព្រឹត្ត ត្រឹម​ត្រូវ​នៅ​ប្រទេសកម្ពុជា​និង​មាន​ការ​ទទួល​ខុស​ត្រូវ​ផ្នែក​សង្គម​និង​បរិស្ថាន»

សំឡេង ១២:៤៦
លោកស្រី Genevieve VAN ROSSUM(ហ្សឺណឺវីយ៉ែវ វ៉ាន់រ៉ូស៊ុម) ​គឺ​ជា​ឯកអគ្គ​រដ្ឋ​ទូតមួយ​រូបទទួល​បន្ទុក​ក្រមសីលធម៌ជីវ-វេជ្ជសាស្ត្រ របស់​ក្រសួង​ការបរទេស​បារាំង
លោកស្រី Genevieve VAN ROSSUM(ហ្សឺណឺវីយ៉ែវ វ៉ាន់រ៉ូស៊ុម) ​គឺ​ជា​ឯកអគ្គ​រដ្ឋ​ទូតមួយ​រូបទទួល​បន្ទុក​ក្រមសីលធម៌ជីវ-វេជ្ជសាស្ត្រ របស់​ក្រសួង​ការបរទេស​បារាំង @RFI

លោក​ស្រី Genevieve VAN ROSSUM(ហ្សឺណឺវីយ៉ែវ វ៉ាន់រ៉ូស៊ុម) គឺ​ជា​ឯក​អគ្គ​រដ្ឋទូត​មួយ​រូប​ទទួល​បន្ទុក​ក្រម​សីល​ធម៌ជីវ-វេជ្ជ​សាស្ត្រ របស់​ក្រសួង​ការ​បរទេស​បារាំង​។ លោក​ស្រី​បាន​ធ្វើ​ទស្សន​កិច្ច រយៈ​ពេល១​សប្តាហ៍ នៅ​ប្រទេស​កម្ពុជា ដើម្បី​ជា​លើក​ស្ទួយ​ក្រុម​ហ៊ុន​បារាំង​នៅ​កម្ពុជា​ឲ្យពួក​គេ​មាន​ការ​ទទួល​ខុស​ត្រូវ​ផ្នែក​សង្គម​និង​បរិស្ថាន​ផង​ដែរ​។ ក្រៅ​ពី​នេះ​លោក​ស្រី​ក៏​បាន​ចូល​រួម​ក្នុង​ពិធី​ប្រកួត​ប្រជែង​ជា​លើក២ របស់​ក្រុម​ហ៊ុន​បារាំង​ចំនួន​១៧​នៅ​កម្ពុជា និង​មាន​ការ​ប្រគល់​ពាន​រង្វាន់​ចំនួន​៣ប្រភេទ​។