អានតួអត្ថបទ
ភ្ញៀវប្រចាំថ្ងៃ

លោកនៅ​ លក្ខណា៖​ នាយកដ្ឋាន​អន្តោ​ប្រវេសន៍​នឹង​គ្រប់​គ្រង​ជន​អន្តោ​ប្រវេសន៍​ទាំង​អស់​តាម​ប្រព័ន្ធ​អេឡិចត្រូនិច​

សំឡេង ១៣:២៧
ឧត្តម​សេនីយ៍ឯក ​នៅ ​លក្ខណា ​អគ្គនាយរង​នៃ​អគ្គនាយក​ដ្ឋាន​អន្តោ​ប្រវេសន៍​ក្រសួង​មហាផ្ទៃ​
ឧត្តម​សេនីយ៍ឯក ​នៅ ​លក្ខណា ​អគ្គនាយរង​នៃ​អគ្គនាយក​ដ្ឋាន​អន្តោ​ប្រវេសន៍​ក្រសួង​មហាផ្ទៃ​ @RFI
ដោយ៖ សឿង ភារៈ
១៨ នាទី

ភ្ញៀវ​ប្រចាំ​ថ្ងៃ​របស់​វិទ្យុ​បារាំង​អន្តរ​ជាតិ​ RFI​ នៅ​ថ្ងៃ​យប់​នេះ ​គឺ​ឧត្តម​សេនីយ៍​ឯក​ នៅ ​លក្ខណា ​អគ្គ​នាយក​រង​នៃអគ្គ​នាយក​ដ្ឋាន​អន្តោ​ប្រវេសន៍​ក្រសួង​មហាផ្ទៃ​។ នៅ​ព្រឹក​នេះ ​ក្រសួង​មហាផ្ទៃ​ និ​ង​អគ្គនាយកដ្ឋាន​អន្តោ​ប្រវេសន៍​បាន​បើក​កិច្ច​ប្រជុំ​ផ្សព្វ​ផ្សាយ​របាយ​ការណ៍​បូក​សរុប​ជំហាន​ដំបូង​ ស្តីពី​ការ​អនុវត្ត​វគ្គ​បន្ត​ការ​ងារ​គ្រប់​គ្រងជន​អន្តោ​ប្រវេសន៍​ក្នុង​ប្រទេស​កម្ពុជា​។ ​លោក​នៅ ​លក្ខណា ​បាន​ឲ្យ​ដឹង​ថា ​នាយកដ្ឋាន​អន្តោ​ប្រវេសន៍​នឹងគ្រប់​គ្រង​ជន​បរទេស​អន្តោ​ប្រវេសន៍​ទាំង​អស់​តាម​ប្រព័ន្ធ​អេឡិច​ត្រូនិច ​ឬ​ប្រព័ន្ធ​បច្ចេក​វិទ្យា​ព័ត៌​មាន​។ លោកបញ្ជាក់​ថា​បច្ចេកវិទ្យាថ្មី​នេះ ​គឺ​ជា​ប័ណ្ណ​ស្នាក់​នៅ​របស់​ជន​បរទេស ​ដែល​អាច​ផ្ទុក​ទិន្នន័យ​ផ្សេងៗ​នៅ​ក្នុង​នោះ​។

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ