លោក ប៉ា ចន្ទរឿន​៖ «​ការ​ប្រើ​ប្រាស់​ភាសា​ខ្មែរ​មិន​ត្រឹមត្រូវ ធ្វើ​ឲ្យ​មាន​ការ​ភាន់​ច្រឡំ​»​

សំឡេង ១២:៣១
លោក ប៉ា ចន្ទរឿន។
លោក ប៉ា ចន្ទរឿន។ @សហការី

នៅ​ព្រឹក​ថ្ងៃ​អាទិត្យ​នេះ សមាគម​អ្នក​និពន្ធ​ខ្មែរ បាន​ធ្វើ​សន្និសីទ​មួយ ដើម្បី​ពន្យល់​ពី កម្មវិធី​ត្រួត​ពិនិត្យ​អក្ខរា​វិរុទ្ធ​តាម​ប្រព័ន្ធ​ឌីជីថល​។ ដូច្នេះ​ភ្ញៀវ​ប្រចាំ​ថ្ងៃ របស់​វិទ្យុ​បារាំង​អន្តរជាតិ​នៅ​រាត្រី​នេះ គឺ លោក ប៉ា ចន្ទ​រឿន អ្នក​ស្រាវជ្រាវ​ប្រឹក្សា​យោបល់​ទស្សនៈ​វិជ្ជា និង​ការ​អភិវឌ្ឍន៍ និង​ជា​ទី​ប្រឹក្សា​កម្មវិធី​ត្រួត​ពិនិត្យ​អក្ខរាវិរុទ្ធ​តាម​ប្រព័ន្ធ​ឌីជីថល​។ តាម​លោក​ប៉ា ចន្ទរឿន ដោយ​សារ​រយៈពេល ៥​ឆ្នាំ​ចុង​ក្រោយ សន្ទុះ​នៃ​ការ​ប្រើ​ប្រាស់​ភាសាខ្មែរ មាន​ការ​កើន​ឡើង ដូច្នេះ ការ​ត្រួត​ពិនិត្យ​ការ​ប្រើប្រាស់​ឲ្យ​បាន​ត្រឹម​ត្រូវ ពិត​ជា​សំខាន់​។