អានតួអត្ថបទ
ភ្ញៀវប្រចាំថ្ងៃ

លោក សាង ច័ន្ទវិសាល៖ វិបល្លាស រចនា ជា​ខ្សែ​ភាព​យន្ត​ស្នេហា​របស់​មនុស្ស​មាន​ជំងឺ​ផ្លូវ​ចិត្ត

សំឡេង ១៣:១៣
លោក សាង ច័ន្ទវិសាល អ្នកនិពន្ធ និង​ជា​អ្នក​ដឹក​នាំ​ខ្សែ​ភាព​យន្ត​រឿង ​វិបល្លាស រចនា
លោក សាង ច័ន្ទវិសាល អ្នកនិពន្ធ និង​ជា​អ្នក​ដឹក​នាំ​ខ្សែ​ភាព​យន្ត​រឿង ​វិបល្លាស រចនា RFI
ដោយ៖ អ៊ឹម រចនា

ភ្ញៀវ​ប្រចាំ​ថ្ងៃ​របស់​វិទ្យុ​បារាំង​អន្ដរ​ជាតិ​នារា​ត្រី​នេះ​ គឺ​លោក សាង ច័ន្ទ​វិសាល អ្នក​និពន្ធ និង​ជា​អ្នក​ដឹក​នាំខ្សែ​ភាព​យន្ត​រឿង វិបល្លាស រចនា។ ខ្សែ​ភាព​យន្ត​រឿង​វិបល្លាស​ រចនា កំពុង​តែ​ចាក់​បញ្ចាំង​នៅ​តាម​រោង​ភាព​យន្ត​នានា​ក្នុង​ប្រទេស​កម្ពុជា ប៉ុន្តែ​ជា​ការ​កត់​សម្គាល់ កុន​ដែល​លើក​យក​បញ្ហា​ផ្លូវ​ចិត្ត​មក​និយាយ​នេះ មិន​បាន​ទទួល​ការ​គាំទ្រ​ច្រើន​ពី​អ្នក​ទស្សនា​ឡើយ។ នៅ​ក្នុង​បទ​សម្ភាស​ជា​មួយ​វិទ្យុ​បារាំង​អន្ដរជាតិ លោក​សាង ច័ន្ទវិសាល បាន​សម្ដែង​ការ​អាក់អន់​ស្រពន់​ចិត្ត​ខ្លះ​ដែរ ដែល​ខ្សែ​ភាពយន្ត​របស់​លោក​មិន​សូវ​ទទួល​បាន​ការ​គាំទ្រ​។ ខណៈ​ពេល​ដែល​កុន​នេះ​ជិត​ទម្លាក់​ចេញ​ពី​រោង លោក សាង ច័ន្ទវិសាល បាន​អំពាវនាវ​ឲ្យ​អ្នក​ទស្សនា​ផ្ដល់​ឱកាស​ដល់​កុន​របស់​លោក។ លោក​ថា កុន​រឿង វិបល្លាស រចនា គឺ​ជា​ខ្សែ​ភាព​យន្ត​ស្នេហា គ្រាន់​តែ​ថា​ស្នេហា​នោះ ជា​ស្នេហា​របស់​មនុស្ស​មាន​ជំងឺ​ផ្លូវ​ចិត្ត ដែល​គួរ​តែ​ស្វែង​យល់។

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ