ភ្ញៀវប្រចាំថ្ងៃ

លោក​ស្រីសូ ភីណា៖ មហោស្រពអក្សរ​សិល្បិ៍​ខ្មែរ នឹង​បង្កើន​ឱកាស​ដល់​អ្នក​និពន្ធ ​និង​អ្នក​បោះ​ពុម្ព​ក្នុង​ការ​ទំនាក់​ទំនង​គ្នា​ និង​​ការ​ស្វែង​រក​ទីផ្សារ

សំឡេង ១២:៤៥
លោក​ស្រីសូ ភីណា ជា​ស្ថាបនិក និង​ជា​ប្រធាន​ក្រុម​រៀប​ចំមហោ​ស្រព​អក្សរ​សិល្បិ៍​ខ្មែរ​
លោក​ស្រីសូ ភីណា ជា​ស្ថាបនិក និង​ជា​ប្រធាន​ក្រុម​រៀប​ចំមហោ​ស្រព​អក្សរ​សិល្បិ៍​ខ្មែរ​ FB: So Phina

ភ្ញៀវ​ប្រចាំ​ថ្ងៃ​របស់​វិទ្យុ​បារាំង​អន្តរ​ជាតិ​នៅ​យប់​នេះ​ គឺ​លោក​ស្រីសូ ភីណា ជា​ស្ថាបនិក និង​ជា​ប្រធាន​ក្រុម​រៀបចំមហោ​ស្រព​អក្សរ​សិល្បិ៍​ខ្មែរ​។ លោក​ស្រី​អះអាង​ថា​មហោស្រព​អក្សរ​សិល្បិ៍​ខ្មែរ​លើក​ទី​១​នេះ ​រៀប​ចំ​ឡើង​ក្នុង​គោល​បំណង​បណ្តុះ​ការ​ស្រឡាញ់​អក្សរ​សិលិ៍្ប​ជាតិ​ និង​ជួយ​បង្កើន​ឱកាស​ដល់​អ្នក​និពន្ធ និង​អ្នក​បោះ​ពុម្ព​ក្នុង​ការ​ទំនាក់​ទំនង​គ្នា​ ក៏​ដូច​ជា​ការងារ​ស្វែង​រក​ទីផ្សារ​។ លោក​ស្រី​បញ្ជាក់​ថា​ការ​អាន​ និង​ការ​តែង​និពន្ធ​​នៅ​កម្ពុជា​មាន​សន្ទុះ​កើន​ឡើង ​ក្នុង​ពេល​បច្ចុប្បន្ន​នេះ។​ សូម​បញ្ជាក់​ថា​មហោ​ស្រព​អក្សរ​សិល្បិ៍​នេះ ​គ្រោង​នឹង​រៀប​ចំ​ធ្វើ​នៅ​ក្នុង​ខេត្ត​សៀមរាប​ចាប់​ពី​ថ្ងៃ​២០ ​ដល់​ថ្ងៃ​ទី២២​ខែ​តុលា​ខាង​មុខនេះ​៕