ភ្ញៀវប្រចាំថ្ងៃ

លោក ស៊ឹង​ សែនករុណា៖ សេចក្តី​ព្រាង​ក្រម​បរិស្ថាន​មាន​ភាពល្អ​ច្រើន តែ​ការ​អនុវត្ត​នៅ​តែ​ជា​ការ​ព្រួយ​បារម្ភ

សំឡេង ១០:១៦
លោក ស៊ឹង សែនករុណា មន្រ្តី​ស៊ើប​អង្កេត​ជាន់​ខ្ពស់ និង​ជា​អ្នក​នាំ​ពាក្យ​របស់​សមាគម​សិទ្ធិ​មនុស្ស​អាដហុក
លោក ស៊ឹង សែនករុណា មន្រ្តី​ស៊ើប​អង្កេត​ជាន់​ខ្ពស់ និង​ជា​អ្នក​នាំ​ពាក្យ​របស់​សមាគម​សិទ្ធិ​មនុស្ស​អាដហុក @សហការី

ភ្ញៀវ​ប្រចាំ​ថ្ងៃ​របស់​វិទ្យុ​បារាំង​អន្តរ​ជាតិ​នារាត្រី​នេះ គឺ​លោក ស៊ឹង សែនករុណា ជា​មន្ត្រី​ស៊ើប​អង្កេត​ជាន់​ខ្ពស់​ផ្នែក​សិទ្ធិ​មនុស្ស ដីធ្លី និង​ធនធាន​ធម្មជាតិ​នៃ​សមាគម​អាដហុក។ ថ្មីៗ​នេះ សង្គម​ស៊ីវិល​ដែល​ធ្វើ​ការងារ​លើបរិស្ថាន​បាន​ដាក់​មតិយោបល់​របស់​ខ្លួន​លើ​សេច​ក្តី​ព្រាង​ទី១១ នៃ​ក្រម​បរិស្ថាន និង​ធនធាន​ធម្មជាតិ។ ឆ្លើយ​នឹង​សំនួរ​របស់​វិទ្យុ​បារាំង​អន្តរ​ជាតិ លោក ករុណា លើក​ឡើង​ថា​ ក្រម​បរិស្ថាន​នេះ មាន​ភាព​ល្អ​ប្រសើរ​ច្រើន ដែល​បាន​ផ្តល់​ឱកាស​ឲ្យ​ក្រុម​អង្គការ​សង្គម​ស៊ីវិល និង​ភាគី​ពាក់​ព័ន្ធ ផ្តល់​មតិ​យោបល់​ជា​ធាតុ​ចូល ដើម្បី​ឲ្យ​ក្រម​នេះ ​កាន់​តែ​មាន​សារៈ​ប្រយោជន៍​ច្រើន​។ តែ​យ៉ាង​​ណា លោក​ក៏​បាន​បង្ហាញ​ការ​ព្រួយ​បារម្ភ​ចំពោះ​ការ​អនុវត្ត​ក្រម​នេះ និង​បាន​ចោទ​ជា​សំនួរ​ថា តើ​អ្វី​ដែល​អង្គការ​សង្គម​ស៊ីវិល និង​ក្រសួង​បរិស្ថាន​បាន​ធ្វើ អាច​នឹង​ត្រូវ​អ្នក​នយោបាយ​ឯកភាព​ដែរ ឬ​យ៉ាង​ណា​?