ភ្ញៀវប្រចាំថ្ងៃ
លោក សុខ គីន ៖ កម្ពុជាមានអត្រាគ្រោះថ្នាក់ការងារក្នុងវិស័យសំណង់ខ្ពស់ជាងគេក្នុងតំបន់
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ១០:៣៧
ភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងអន្តរជាតិនៅរាត្រីនេះ គឺលោក សុខ គីន ប្រធានសហព័ន្ធសហជីពកម្មករសំណង់ និងព្រៃឈើកម្ពុជា។ ឆ្លើយនឹងសំនួររបស់វិទ្យុបារាំងអន្តរជាតិ លោក សុខ គីន លើកឡើងថា ក្នុងចំណោមការងារនៅកម្ពុជា ការងារក្នុងវិស័យសំណង់ ជាការងារមានអត្រាគ្រោះថ្នាក់ខ្ពស់ជាងគេបំផុត ពោលគឺក្នុងចំណោមកម្មករ១.០០០នាក់ មានអត្រាគ្រោះថ្នាក់១៩ភាគរយ។ លោក បន្ថែមទៀតថា នៅក្នុងតំបន់វិញកម្ពុជាមានអត្រាគ្រោះថ្នាក់ការងារក្នុងវិស័យសំណង់ខ្ពស់ជាងគេ។