លោក​សុខ ទូច៖ ការ​ស្រាវ​ជ្រាវ​បញ្ហា​ព្រំដែន គឺ​ជា​លើក​ទី​១​ក្នុង​ប្រវត្តិ​សាស្ត្រ

លោក សុខ ទូច បណ្ឌិតផ្នែកវិទ្យាសាស្ត្រនយោបាយ និងជាសកលវិទ្យាធិការនៃសកលវិទ្យាល័យខេមរៈ។
លោក សុខ ទូច បណ្ឌិតផ្នែកវិទ្យាសាស្ត្រនយោបាយ និងជាសកលវិទ្យាធិការនៃសកលវិទ្យាល័យខេមរៈ។ RFI

ភ្ញៀវ​ប្រចាំថ្ងៃ​របស់​វិទ្យុ​បារាំង​អន្តរ​ជាតិ នៅ​យប់​នេះ គឺ​លោក​បណ្ឌិត​សុខ ទូច ជា​ប្រធាន​ក្រុម​ស្រាវជ្រាវ​ព្រំដែន​កម្ពុជា នៃ​រាជ​បណ្ឌិត្យ​សភា​កម្ពុជា។ ក្នុង​កិច្ច​ការ​ស្រាវ​ជ្រាវ​បញ្ហា​ព្រំដែន​លើក​នេះ​ លោក​បណ្ឌិត​សុខ ទូចគ្រោង​នឹង​បញ្ចប់ នៅ​ក្នុង​ខែ​វិច្ឆកា ឆ្នាំ​២០១៧ ខាង​មុខ​នេះ ហើយ​លោក​ក៏​មាន​គម្រោង​នឹង​សរសេរ​អ្វី ដែលលោក​បាន​រក​ឃើញ​ទៅ​ជា​ឯក​សារ​ប្រវត្តិ​សាស្ត្រ សម្រាប់​មនុស្ស​គ្រប់​គ្នា​ផង​ដែរ។ លោក​ក៏​បាន​បញ្ជាក់​ថា​ ក្នុងប្រវត្តិ​សាស្ត្រ​ខ្មែរ​មិន​ទាន់​មាន​សម័យ​ណា បាន​ធ្វើ​កិច្ចការ​ស្រាវ​ជ្រាវ​បញ្ហា​ព្រំដែន​ទេ ទើប​តែ​សម័យ​បច្ចុប្បន្ននេះ ដែល​មាន​ការ​ស្រាវ​ជ្រាវ​បញ្ហា​ព្រំដែន​។