អានតួអត្ថបទ
ភ្ញៀវប្រចាំថ្ងៃ

លោក សួង សុភ័ណ្ឌ៖ លោក សួន សេរីដ្ឋា អតីត​ប្រធានគណ​បក្សអំណាច​ខ្មែរ​​អាច​នឹង​ត្រូវ​ស្នើ​ឲ្យ​ធ្វើ​ជា​ប្រធាន​កិត្តិយស​

សំឡេង ១៧:០៤
លោក សួង សុភ័ណ្ឌ ប្រធានគណបក្សអំណាចខ្មែរ
លោក សួង សុភ័ណ្ឌ ប្រធានគណបក្សអំណាចខ្មែរ @សហការី
ដោយ៖ សឿង ភារៈ

ភ្ញៀវ​ប្រចាំ​ថ្ងៃ​របស់​វិទ្យុ​បារាំង​អន្តរ​ជាតិ នារាត្រី​នេះ គឺ​លោក សួង សុភ័ណ្ឌ ប្រធាន​គណបក្ស​អំណាច​ខ្មែរ​។ នៅ​ថ្ងៃ​នេះ​ គណបក្ស​អំណាច​ខ្មែរ​បាន​ចេញ​មក​បញ្ជាក់​ជំហរ​ថា គណបក្ស​នឹង​មិន​ធ្វើ​សមាជ​ដើម្បី​ផ្លាស់​ប្តូរ​មេ​ដឹក​នាំ​កំពូល​ទេ។ ការ​បញ្ជាក់​ជំហរ​នេះ ​ធ្វើ​ឡើង​បន្ទាប់​ពី​លោក សួន សេរី​ដ្ឋា អតីត​ប្រធានគណបក្ស​អំណាច​ខ្មែរ​ ទើប​តែ​ត្រូវបាន​ដោះលែង​ កាលពី​ថ្ងៃទី២៣​ខែសីហា​ បន្ទាប់​ពី​ព្រះ​មហាក្សត្រ បាន​លើក​លែង​ទោស។ ឆ្លើយ​នឹង​សំនួរ​របស់​វិទ្យុ​បារាំង​អន្តរ​ជាតិ លោក សួង សុភ័ណ្ឌ បច្ចុប្បន្ន​ជា​ប្រធានបក្ស​នេះ បញ្ជាក់​ថា ការ​សម្រេច​មិន​ធ្វើ​សមាជ ​ គឺ​មិន​មែន​ជា​ការ​ធ្វើ​បក្ស​ប្រហារ​ទេ។ លោក​បន្ត​ថា លោក សួន សេរីដ្ឋា អតីត​ប្រធាន​អាច​នឹង​ត្រូវ​ស្នើ​ឲ្យ​ធ្វើ​ជា​ប្រធាន​កិត្តិយស​នៃ​គណបក្ស​។

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ