ភ្ញៀវប្រចាំថ្ងៃ
លោកបណ្ឌិត តុប នេត ៖ បរទេសនឹងចាប់អារម្មណ៍ស្នាដៃផលិតទូកងវែងជាងគេលើពិភពលោករបស់ខ្មែរ
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ១១:២១
ភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងអន្តរជាតិនារាត្រីនេះ គឺលោកបណ្ឌិត តុប នេត ជាប្រធានក្រុមការងាររដ្ឋបាល និងខ្លឹមសារនៃគណៈកម្មការផលិតទូកង ដើម្បីបំបែកឯតទគ្គកម្មពិភពលោក។ នៅថ្ងៃទី១២ ខែវិច្ឆិកា ខាងមុខនេះ គណៈកម្មការផលិតទូកង នឹងរៀបចំពិធីបំបែកកំណត់ត្រាទូកងវែងជាងគេលើពិភពលោក ដែលមានប្រវែង៨៧.៣ម៉ែត្រ និងមានចំណុះទូក១៧៩នាក់។ ឆ្លើយនឹងសំនួររបស់វិទ្យុបារាំងអន្តរជាតិ លោកបណ្ឌិត តុប នេត លើកឡើងថាប្រទេសមួយចំនួនទៀតនឹងចាប់អារម្មណ៍ពីប្រទេសកម្ពុជា ហើយទេសចរនឹងចូលមកកម្ពុជា ដើម្បីមើលពីប្រវត្តិនៃការកសាងទូក៕