ភ្ញៀវប្រចាំថ្ងៃ
លោក វ៉ាត់ ចំរើន៖ កីឡាជាតិលើកទី២ បានប្រព្រឹត្តទៅយ៉ាងរលូន
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ១២:៤៣
ភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងអន្តរជាតិនៅរាត្រីនេះ គឺ លោក វ៉ាត់ ចំរើន ជាអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។ ព្រឹត្តិការណ៍កីឡាជាតិលើកទី២ បានឈានមកដល់ថ្ងៃបិទបញ្ចប់របស់ខ្លួនហើយនៅថ្ងៃនេះ។ ជុំវិញការបិទព្រឹត្តិការណ៍កីឡាជាតិលើកទី២នេះ លោក វ៉ាត់ ចំរើន បានលើកឡើងថា ខេត្តត្បូងឃ្មុំ ដែលមិនធ្លាប់ទទួលបានមេដាយសោះ កាលពីព្រឹត្តិការណ៍កីឡាជាតិលើកទី១ បែរជាបានទទួលមេដាយនៅក្នុងការប្រកួតកីឡាជាតិលើកទី២ ក្នុងចំណោម១០ស្ថាប័ន។ បើតាមលោកវ៉ាត់ ចំរើន ព្រឹត្តិការណ៍កីឡាជាតិលើកទី២ បានប្រព្រឹត្តទៅយ៉ាងរលូន។