អានតួអត្ថបទ
ភ្ញៀវប្រចាំថ្ងៃ

លោកវ៉ី សំណាង៖ ចង់​ឃើញ​ខេត្ត​ផ្សេង​ទៀត​មាន​សេវា​រថយន្ត​ក្រុង​សាធារណៈ​ដូច​កំពង់​ស្ពឺ

សំឡេង ០៩:០៤
លោកវ៉ី សំណាង  អភិបាល​នៃ​គណៈ​អភិបាល​ខេត្ត​កំពង់​ស្ពឺ ​
លោកវ៉ី សំណាង អភិបាល​នៃ​គណៈ​អភិបាល​ខេត្ត​កំពង់​ស្ពឺ ​ រដ្ឋបាល ខេត្តកំពង់ស្ពឺ
ដោយ៖ សឿង ភារៈ
១៣ នាទី

ភ្ញៀវ​ប្រចាំ​ថ្ងៃ​របស់​វិទ្យុ​បារាំង​អន្តរ​ជាតិ​នៅ​យប់​នេះ គឺ​លោក​ វ៉ី សំណាង អភិបាល​ខេត្ត​កំពង់ស្ពឺ។ ក្នុង​ខែ​ឧសភា ឆ្នាំ២០១៧ ខាង​មុខ​នេះ ខេត្ត​កំពង់ស្ពឺ​នឹង​ដាក់​ឲ្យ​ដំណើរ​ការ​សេវា​រថយន្ត​ក្រុង​សាធារណៈ​ចំនួន​២០គ្រឿង ដើម្បី​កាត់​បន្ថយ​ការ​ចំណាយ​របស់​ប្រជា​ពល​រដ្ឋ​លើ​ថ្លៃ​ធ្វើ​ដំណើរ​ និងរួម​ចំណែក​កាត់​បន្ថយ​គ្រោះ​ថ្នាក់​ចរាចរណ៍។ នេះ​បើ​តាម​លោកវ៉ី សំណាង។ ​លោក​ក៏​ចង់​ឲ្យ​ខេត្ត​ផ្សេង​ទៀត​នៅ​ទូទាំង​ប្រទេស​កម្ពុជា​មាន​សេវា​រថយន្ត​ក្រុង​នេះ​ដូច​ខេត្ត​កំពង់ស្ពឺដែរ​ ព្រោះ​ពលរដ្ឋ​ចំណាយ​លុយ​តិច​ក្នុង​ការ​ធ្វើ​ដំណើរ ហើយ​ធ្វើ​ដំណើរ​បានលឿន​ និង​កាត់​បន្ថយ​គ្រោះ​ថ្នាក់​ចរាចរណ៍​។  

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ