អានតួអត្ថបទ
ភ្ញៀវប្រចាំថ្ងៃ

អ្នក​គ្រូ​វ័ន សា​វ៉ៃ​៖​រាល់​ពេល​រៀប​ចំ​កម្មវិធី​សម្តែង​របាំ​បូរាណ​ម្តង​ៗ​មិន​ដែល​បាន​ចំណេញ​ទេ​ តែ​អ្នក​រៀប​ចំ​ពេញ​ចិត្ត​ក្នុ​ងការ​​ចែក​រំលែក​

សំឡេង ១១:០១
អ្នកគ្រូ វ័ន សាវ៉ៃ ដែលជាគ្រូបង្ហាត់របាំ និងជាអ្នករៀបចំម្នាក់ក្នុងកម្មវិធីសម្តែងរបាំព្រះរាជទ្រព្យខ្មែរនេះ។
អ្នកគ្រូ វ័ន សាវ៉ៃ ដែលជាគ្រូបង្ហាត់របាំ និងជាអ្នករៀបចំម្នាក់ក្នុងកម្មវិធីសម្តែងរបាំព្រះរាជទ្រព្យខ្មែរនេះ។ @សហការី
១៦ នាទី

នៅថ្ងៃទី ១២ និង ១៣មករា ស្អែក និង​ខានស្អែកនេះ នៅសាលមហោស្រព​ចតុម្មុខ រាជធានីភ្នំពេញ នឹង​មាន​កម្មវិធីសិល្បៈ «ប្រវត្តិ១សតវត្សរ៍នៃរបាំ​ព្រះរាជទ្រព្យខ្មែរ» ក្រោម​ព្រះរាជកិច្ច​ដឹកនាំ​នៃសម្តេច​រាជបុត្រ ព្រះរៀម នរោត្តម បុប្ឋាទេវី។​​ ដូច្នេះ​ ក្នុងនាទីភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំង នៅរាត្រីនេះ សួង សុខភារី បានធ្វើបទសម្ភាសន៍ជាមួយ​ អ្នក​គ្រូ វ័ន សាវ៉ៃ ដែល​ជាគ្រូបង្ហាត់របាំ និង​ជាអ្នក​រៀបចំ​ម្នាក់​ក្នុង​កម្មវិធីសម្តែង​របាំព្រះរាជទ្រព្យខ្មែរនេះ។ តាម​អ្នក​គ្រូ វ័ន សាវ៉ៃ របាំបូរាណ គឺជាអត្តសញ្ញាណជាតិ ដើម្បីបង្ហាញ​ទាំងកូន​ខ្មែរ និង​បរទេសឲ្យ​បាន​ស្គាល់​ពីវប្បធម៌ អរិយធម៌របស់ខ្មែរ ប៉ុន្តែរាល់ពេល​រៀបចំ​សម្តែង​ម្តងៗ គឺមិនដែល​បាន​ចំណេញនោះទេ។ យ៉ាងណាក៏ដោយ អ្នករៀបចំកម្មវិធី មានភាពរីករាយដែល​បានចូលរួម​ចែករំលែក​ចំណេះដឹងពីសិល្បៈបូរាណខ្មែរ ដល់​មហាជនទាំងជាតិ និងអន្តរជាតិ។

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ