ភ្ញៀវប្រចាំថ្ងៃ

លោក​យ៉ែម បុញ្ញឫទ្ធិ៖ បក្ស​ប្រឆាំងសង្ឃឹមថា​លែងមានភាពចម្រូងចម្រាសរវាងក្រសួងមហាផ្ទៃ

ចុះផ្សាយ​នៅ​ថ្ងៃ៖

ភ្ញៀវ​ប្រចាំ​ថ្ងៃ​របស់​វិទ្យុ​បារាំង​អន្តរ​ជាតិ​នៅយប់​នេះ​គឺ​លោក​យ៉ែម បុញ្ញឫទ្ធិ អ្នក​នាំ​ពាក្យ​គណបក្ស​សង្រ្គោះ​ជាតិ។ នៅ​ថ្ងៃ​នេះគណៈកម្មាធិការនាយក​របស់​គណបក្ស​សង្រ្គោះ​ជាតិ​បាន​ប្រជុំ​សម្រេច​ដក​ចំណង​ជើង​ “ដូរ​មេឃុំបម្រើ​បក្ស ដាក់​​មេឃុំ​បម្រើ​រាស្ត្រ” ដើម្បី​ជៀស​វាង​ភាព​ចម្រូង​ចម្រាស​រវាង​ក្រសួង​មហា​ផ្ទៃ។ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​លោក​យ៉ែម បុញ្ញឫទ្ធិ​។ ក្រៅ​ពី​នេះ​គណបក្សសង្រ្គោះជាតិ​បាន​រក្សា​សមាសភាព​អនុ​ប្រធាន​គណបក្ស​នៅ​ដដែល តែ​ផ្តល់​ការ​គាំទ្រ​ជា​ថ្មី​ ឲ្យស្រប​តាម​លក្ខន្តិកៈ​ដែលក្រសួង​មហាផ្ទៃ​ទទួល​ស្គាល់​។ លោក​យ៉ែម បុញ្ញឫទ្ធិ​ សង្ឃឹម​ថា​នឹង​លែង​មាន​ភាព​ចម្រូង​ចម្រាស​រវាង​ក្រសួងមហាផ្ទៃ​ រួម​ទាំង​គណបក្ស​ប្រជា​ជន​កម្ពុជា​ទៀត​ហើយ៕ 

​លោក​យ៉ែម បុញ្ញឫទ្ធិ ប្រធាន​គណៈកម្មការ​ទី​៧​របស់​រដ្ឋសភា កូតា​គណបក្ស​សង្គ្រោះ​ជាតិ
​លោក​យ៉ែម បុញ្ញឫទ្ធិ ប្រធាន​គណៈកម្មការ​ទី​៧​របស់​រដ្ឋសភា កូតា​គណបក្ស​សង្គ្រោះ​ជាតិ RFI/Siv Channa
មើលវគ្គផ្សេងទៀត