បទយកការណ៍

ប្រជា​សហគមន៍​ព្រៃឡង់​បួងសួង​កណ្តាល​ព្រៃឲ្យ​ព្រៃឡង់​គង់វង្សនៅ​ជា​និរន្តរ

សំឡេង ០៨:៤៧
ពិ​ធី​​បន់​ស្រន់​​របស់​​ប្រជា​សហគមន៏​​ព្រៃ​ឡង់​​នៅ​​កណ្តាល​​ព្រៃ​ឡង់​​សូម​​ឲ្យ​ព្រៃ​​ឡង់​​គង់​វង្ស​នៅ​​ជា​​និរន្តរ
ពិ​ធី​​បន់​ស្រន់​​របស់​​ប្រជា​សហគមន៏​​ព្រៃ​ឡង់​​នៅ​​កណ្តាល​​ព្រៃ​ឡង់​​សូម​​ឲ្យ​ព្រៃ​​ឡង់​​គង់​វង្ស​នៅ​​ជា​​និរន្តរ ©ណាវីន/RFI

ក្នុង​​ចល​នា​​ការ​ពារ​ព្រៃ​ឡង់​​រយៈ​ពេល​​១០​ឆ្នាំ​​មក​នេះ ​ប្រ​ជា​​សហគមន៍​​ជុំ​វិញ​​ព្រៃ​ឡង់​​ទំាង​​បួន​ខេត្ត ​ខេត្ត​កំ​ពង់​ធំ​​ ព្រះ​វិហារ​ ​ស្ទឹង​ត្រែង​​ និង​​ខេត្ត​ក្រ​ចេះ ​​បាន​​ធ្វើ​​សកម្មភាព​​ដ៏​ស្វិត​ស្វា​ញ​​​​ប្រ​ឆំាង​​នឹង​​ការ​​កាប់​ព្រៃ​។​ ​ចល​​នា​​​អ្នក​​ការ​​ពារ​​​ធន​​ធាន​​ធម្ម​​ជាតិ​​​កន្លង​​​មក​​មាន​​​ទំាង​​​ការ​​​ត​ស៊ូ​​មតិ​​ សកម្ម​ភាព​​ត្បាញ​ព្រៃ​ ហើយ​​ពិ​ធី​បន់​ស្រន់​តាម​​ជំ​នឿ​ក៏​មាន​ដែរ​​ ។ កាល​ពី​​ដើម​​សបា្ត​ហ៍​នេះ ​​បណ្តាញ​​អ្នក​​ការ​ពារ​​ព្រៃ​ឡង់​ ​បាន​​ជួប​ជុំ​​គ្នា​នៅ​​កណ្តាល​​ព្រៃ​បួង​​សួង​​សូ​ម​​​ឲ្យ​​ព្រៃ​​ឡង់​​គង់​វង្ស​នៅ​ជា​​និរន្តរ​។