អង្គការ​សហប្រជាជាតិ

វេលា​​ពិភាក្សា​​​ចុង​ក្រោយ​​​​​ដើម្បី​​​សំរេច​​​អោយ​​បាន​​​នូវ​​​សន្ធិសញ្ញា​​​ជួញដូរ​អាវុធ​​

ប្រទេស​​សមាជិក​អ.ស.ប.ទាំង១៩៣ ត្រូវ​រកអោយ​បាន​ការចុះសម្រុង​មួយ​នៅមុនពាក់កណ្តាលអាធ្រាធថ្ងៃនេះ ដើម្បីសំរេចចេញនូវសន្ធិសញ្ញាជួញដូរអាវុធអន្តរជាតិ ជាលើកទីមួយ។
ប្រទេស​​សមាជិក​អ.ស.ប.ទាំង១៩៣ ត្រូវ​រកអោយ​បាន​ការចុះសម្រុង​មួយ​នៅមុនពាក់កណ្តាលអាធ្រាធថ្ងៃនេះ ដើម្បីសំរេចចេញនូវសន្ធិសញ្ញាជួញដូរអាវុធអន្តរជាតិ ជាលើកទីមួយ។ Jimmy Anderson/Getty Images

​​នៅ​ក្រុង​ញូវយក​ នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ គឺ​ជា​ថ្ងៃ​ចុងក្រោយ​នៃ​កិច្ច​ប្រជុំ​​​​សហប្រជាជាតិ​​​​ស្តី​ពី​ការ​ជួញដូរ​អាវុធ​។ ប្រទេស​ជា​សមាជិក​ទាំង​១៩៣ ត្រូវ​តែ​​ពិភាក្សា​ធ្វើ​យ៉ាងណា​រក​អោយ​បាន​នូវ​ការ​ចុះ​សម្រុង​គ្នាមួយ​ នៅ​មុន​ពាក់កណ្តាល​អាធ្រាធ​ថ្ងៃ​​នេះ​​ ដើម្បី​សំរេច​​​ចេញ​​នូវ​សន្ធិសញ្ញា​ជួញដូរ​អាវុធអន្តរជាតិ​​ ជា​លើកទីមួយ។ ​ប្រទេស​អូស្ត្រាលី​ទើប​តែ​បាន​ដាក់​នូវ​សេចក្តី​ព្រាង​ច្បាប់​ទី​បញ្ចប់​ មួយ អោយ​ប្រទេស​ជា​សមាជិក​ទាំង​អស់​ ​ សំរេច​​​ថា​តើ​គួរ​អនុម័ត​វា​​រឺ​ក៏ទាត់វា​​ចោល។ គួររំលឹក​ថា ​គោល​ការណ៍នៃ​កិច្ច​ប្រជុំ​គឺ​​បង្ខំ​អោយ​ប្រទេស​នីមួយៗ​​ មុន​នឹង​សំរេច​​អោយ​មាន​អាជីវកម្ម​​​អាវុធ ត្រូវ​​​​ពិចារណា​​ជា​មុន​សិន​ថា តើ​អាវុធ​នោះ​អាច​​នឹង​​​​យក​ទៅ​ប្រើ​​​​បំពាន​​​សិទ្ធិ​មនុស្ស​​ បំរើ​ប្រយោជន៍​​​​​ភេរវកម្ម រឺ​ក៏​បទ​ឧក្រិដ្ឋ​ផ្សេងៗ​ដែរ​រឺ​ទេ។

ផ្សាយពាណិជ្ជកម្ម

អូស្ត្រាលី​ទើប​តែ​បាន​ដាក់​នូវ​សេចក្តី​ព្រាង​ច្បាប់​ទី​បញ្ចប់​មួយ​អោយ​ប្រទេស​ជា​សមាជិក​ទាំង​អស់​​សំរេច​​​ ក្នុង​រយៈ​ពេល​២៤​ម៉ោង​ចុងក្រោយ​ថា ​តើ​គួរ​អនុម័ត​វា​​រឺ​ក៏ទាត់វា​​ចោល។ នៅ​មុន​ពាក់កណ្តាល​អាធ្រាធ​ថ្ងៃ​ព្រហស្បតិ៍​​នេះ​ ប្រទេស​ជា​សមាជិក​ទាំង​១៩៣ ត្រូវ​តែ​​​​ចុះ​សម្រុង​គ្នា​​ ដើម្បី​​សំរេច​​​​អោយ​បាន​​​នូវ​សន្ធិសញ្ញា​ជួញដូរ​អាវុធអន្តរជាតិ​​ ជា​លើកទីមួយ។

គួរ​រំលឹក​ឡើង​វិញ​ថា កិច្ច​ប្រជុំ​អង្គការ​សហប្រជាជាតិ​​​​​​ស្តី​ពី​ការ​ជួញដូរ​អាវុធ ដែល​បាន​​ធ្វើឡើង​តាំង​ពី​ថ្ងៃចន្ទ​​​ទី ១៨ មីនា​មក​ មាន​គោល​ការណ៍​បង្ខំ​អោយ​ប្រទេស​នីមួយៗ​​ មុន​នឹង​សំរេច​​អោយ​មាន​អាជីវកម្ម​​​អាវុធ ត្រូវ​​​​ពិចារណា​​ជា​មុន​សិន​ថា តើ​អាវុធ​នោះ​អាច​​នឹង​​​​យក​ទៅ​ប្រើ​​​​បំពាន​លើ​សិទ្ធិ​មនុស្ស​​ បំរើ​ប្រយោជន៍​​​​​ភេរវកម្ម រឺ​ក៏​បទ​ឧក្រិដ្ឋ​ផ្សេងៗ​ដែរ​រឺ​ទេ។ ជា​រៀង​រាល់​ឆ្នាំ ទីផ្សារ​នៃ​អាជីវកម្ម​ជួញដូរ​អាវុធ​​បាន​សំរេច​ជា​ទឹក​ប្រាក់ប្រហែល​ជាង​ ៧០ពាន់លាន​ដុល្លារ​។

គំរោង​ច្បាប់​ចុងក្រោយ​ ដែល​ដាក់​ដោយ​ប្រទេស​អូស្ត្រាលី​​​បាន​កែប្រែ​អត្ថន័យ​ដើមនៃ​ច្បាប់​តែ​​បន្តិចបន្តួច​​ប៉ុណ្ណោះ គឺ​មិន​បាន​ផ្លាស់​ប្តូរ​​ទំរង់​នៃ​ច្បាប់ដើម​​នោះ​ទេ។ យោង​តាម​​ច្បាប់​នេះ ការ​​​គ្រាប់​រំសេវ​​​ ​នឹង​មិនត្រូវ​បាន​​​ពិនិត្យ​​​ពេញលេ​ញ​ដូច​ជា​​ប្រភេទ​អាវុធ​ផ្សេងៗ​ទៀតដែល​មាន​ចែង​ក្នុង​សន្ធិសញ្ញា​​នោះ​ទេ។

ចាប់ពីពេល​នេះតទៅ​ ប្រទេស​នានា​ដែល​​​​​ជាប់​ឈ្មោះ​​​ក្នុងសន្ធិសញ្ញា​​ បាន​ទទួល​ការ​លើក​ទឹកចិត្ត​អោយ​ផ្តល់​​​ព័ត៌មានស្តី​ពី​វិធានការ​ត្រួតពិនិត្យ​អាវុធ ​អោយ​ដល់​គ្នា​ទៅវិញទៅមក ហើយ​មិនចាំបាច់​​បង្ហាញ​នូវ​​កិច្ចការ​ជំនួញ​របស់​​ខ្លួន​ជា​សាធារណៈ​នោះ​ទេ។
យោង​តាម​សន្ធិសញ្ញា​នេះ ​បីភាគ​នៃ​ប្រទេស​នានា​ដែល​ចុះហត្ថលេខា​​​​សន្ធិសញ្ញា​​ នឹង​​មាន​សិទ្ធិពេញលេញ ​គ្រប់គ្រាន់​ ដើម្បី​​សំរេច​​​​​ចេញ​នូវ​ការ​ផាក​ពិន័យ។ ប៉ុន្តែ ប្រទេស​ទាំង​នេះ​ត្រូវ​រង់ចាំ​រយៈ​ពេល​៦​ឆ្នាំ​សិន​ ​មុន​នឹងធ្វើការ​​សំរេច​ផាក​អ្វី​មួយ ដើម្បីទុកពេល​​​អោយ​​សន្ធិសញ្ញា​​នេះ​ចូល​​ធរមាន។ សន្ធិសញ្ញា​នេះ​ចូល​ជាធរមានបាន​ ​​នៅ​ពេល​ដែល​ប្រទេស​ទី ៥០ ​អនុម័ត​វា។

ខសំខាន់​ចុង​ក្រោយ​នៃ​សន្ធិសញ្ញា គឺ​ថា​សន្ធិសញ្ញា​​នេះ​មិនត្រូវ​​​​ប៉ះពាល់ ​រឺ​លុបចោល​​កិច្ច​សហប្រតិបត្តិការ​យោធា​រវាង​ប្រទេស​នានា​ដែល​ចុះ​ហត្ថលេខា​នោះ​ទេ។
ដូច្នេះ​ លក្ខខណ្ឌ​ចុងក្រោយ​​​​នេះ អាច​​​អនុញ្ញាត​អោយ​មាន​​​​​ការ​បញ្ជូនគ្រឿង​​អាវុធ​ក្នុង​​​លក្ខណៈ​ជា​ជំនួយ​កងទ័ព​​រវាង​ប្រទេស​ចំនួន​ពីរ​ ​ប្រពិត្តិ​ទៅ​បាន​​។

អង្គការ​ Amniesty International បានសំដែង​នូវ​ការ​ខកចិត្ត​ចំពោះ​ខចុងក្រោយ​នៃ​សន្ធិសញ្ញា​នេះ ដោយ​បាន​លើក​ឡើង​ថា វា​គ្មាន​អ្វី​​​ជាក់លាក់​​ ហើយ​ថែម​ទាំង​អាច​អោយ​គេ​ឆ្លៀត​​​​​​​​បង្វែរទិសដៅ​នៃ​​សន្ធិសញ្ញានេះ ដើម្បី​ជួញដូរ​អាវុធ​ទៅតាម​ប្រយោជន៍​​ផ្ទាល់​ខ្លួនទៀតផង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI