អានតួអត្ថបទ
បទយកការណ៍

ការ​ផលិត​ឧបករណ៍​ភ្លេង​បុរាណ​ខ្មែរ​មាន​អ្នក​ចេះ​តិច​ និង​ខ្វះ​ការ​ស្រាវជ្រាវ​ទៀត

សំឡេង ០៨:២៧
ឧបករណ៍ភ្លេងបុរាណខ្មែរ
ឧបករណ៍ភ្លេងបុរាណខ្មែរ @បណ្តាញសង្គម
ដោយ៖ អ៊ឹម ណាវិន

ភ្លេង​បុរាណ​ខ្មែរ​ត្រូវ​បាន​ចាត់​ទុក​ថា​ជា​ព្រលឹង​របស់​ខ្មែរ។​ ឧបករណ៍​ភ្លេង​ខ្មែរ​ សំខាន់​ណាស់​ដែល ​ត្រូវ​លេង​តាម​រដូវ​កាល ​តាម​ពិធី​ដែល​ផ្សារ​ភ្ជាប់​នឹង​ការ​រស់​នៅ ​ជំនឿ ​ប្រពៃណី ​របស់​ពលរដ្ឋ​ខ្មែរ​ ដូច​ជា​គេ​ប្រគុំ​ក្នុង​ពិធី​មង្គល​ការ​ ពិធី​បុណ្យសព ​លេង​ក្នុង​ឳកាស​បុណ្យ​កឋិន​ទាន​ ជាដើម។ ​បច្ចុប្បន្ន​ មាន​អ្នក​ចេះ​ផលិត​ឧបករណ៍​ភ្លេង​បុរាណ​ខ្មែរ​ ហើយ​នៅ​ភ្នំពេញ​នេះ​ក៍​មាន​កន្លែង​ផលិត​មួយ​ដែល​ធំ​និង​ល្បី​ឈ្មោះ​ដែរ។​ នៅ​ទី​នោះ​ការ​ផលិត​ឧបករណ៍​ភ្លេង​បុរាណ​ខ្មែរ​ បាន​ធ្វើ​ច្រើន​តំណ​មនុស្ស​មក​ហើយ​ ប៉ុន្តែ​បើ​ស្តាប់​អ្នក​ផលិត ​ភ្លេង​ខ្មែរ​ដូច​ជា​ខ្វះ​ការ​ស្រាវជ្រាវ ​ពីព្រោះ​បច្ចុប្បន្ន​ គេ​អាច​ធ្វើ​បាន​ តែ​ភ្លេង​ណា​ដែល​គេ​ចេះ ​ដែល​គេ​ចាំ​ ប៉ុណ្ណោះ។

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ