ឧបទ្វីបកូរ៉េ

យន្តហោះ​​ទំលាក់​គ្រាប់បែក​​អាមេរិក​ហោះ​នៅ​​កូរ៉េខាងត្បូង​ ​​​​​​​​ព្រមាន​កូរ៉េខាងជើង​​​

យន្តហោះ​ទំលាក់គ្រាប់បែក​អាមេរិក​ B-1B ហោះ​នៅ​ដែនអាកាស​កូរ៉េខាងត្បូង ថ្ងៃអង្គារ​១៣កញ្ញា ២០១៦។
យន្តហោះ​ទំលាក់គ្រាប់បែក​អាមេរិក​ B-1B ហោះ​នៅ​ដែនអាកាស​កូរ៉េខាងត្បូង ថ្ងៃអង្គារ​១៣កញ្ញា ២០១៦។ Reuters

ដើម្បី​ឆ្លើយតប​នឹង​​ការ​សាកល្បង​នុយក្លេអ៊ែ កាលពីថ្ងៃសុក្រ ​រ​របស់​កូរ៉េខាងជើង ​ម៉ោង​១០ព្រឹក​​ ​ថ្ងៃ​អង្គារ​នេះ យន្តហោះ​​​ទំលាក់គ្រាប់បែក​អាមេរិក​២គ្រឿង ប្រភេទ ​B1-B ​បាន​ហោះ​ក្នុង​ដែន​អាកាស​​កូរ៉េខាងត្បូង ​ដោយ​មាន​យន្តហោះ​ប្រដេញ​​របស់កូរ៉េខាងត្បូង និង​យន្តហោះ​ប្រដេញ​អាមេរិក​ខ្លួនឯង ​​ហោះអម​​​ផងដែរ។ ​​​​ 

ផ្សាយពាណិជ្ជកម្ម

ដើម្បី​ឆ្លើយតប​នឹង​ការ​សាកល្បង​នុយក្លេអ៊ែរ​របស់​ក្រុងព្យុងយ៉ាង នៅថ្ងៃសុក្រ​មុន ព្រឹកថ្ងៃ​អង្គារ​នេះ ​អាមេរិក​បាន​បញ្ជូន​​យន្តហោះ​ទំលាក់គ្រាប់បែក​​២គ្រឿង​ ​ ចេញ​ពី​មូលដ្ឋាន​អាកាស​ អាន់ដឺសេន នៅកោះ​​ហ្គាំ ​​​​សមុទ្រប៉ាស៊ីហ្វិក សំដៅ​មក​ដែនអាកាស​កូរ៉េខាងត្បូង។ នៅ​កូរ៉េ​ខាងត្បូង ​យន្តហោះ​ទំលាក់​គ្រាប់បែក​​​​ទាំង២ ហោះ​ពីលើ​មូលដ្ឋាន​​អាកាសអាមេរិក​​ អូសាន់ ចំងាយ​ប្រមាណ​៦៤គីឡូម៉ែត្រ​ពី​ភាគខាងត្បូង​ ក្រុង​សេអ៊ូល។ ​

កាលពីថ្ងៃសុក្រ ក្រុងព្យុងយ៉ាង​បាន​សាកល្បង​នុយក្លេអ៊ែរ​ លើកទី៥​ ដោយជោគជ័យ។ ជា​ការសាកល្បង​ ធ្វើអោយ​គេភ្ញាក់ផ្អើល​គ្រប់គ្នា ព្រោះ​អាវុធ​នុយក្លេអ៊ែរ​​នេះ អាច​មា​នអានុភាព​ដល់ទៅ​១០គីឡូតោន ​មិនចាញ់​គ្រាប់នុយក្លេអ៊ែរ​ ១៥គីឡូតោន ដែល​អាមេរិក​បាន​ទំលាក់​នៅ​ហ៊ីរ៉ូស្ហ៊ីម៉ា សម័យ​សង្គ្រាម​លោក​ឡើយ។

តាមរយៈ​ការហោះហើរ​របស់​យន្តហោះ​ទំលាក់គ្រាប់បែក​អាមេរិកទាំង២គ្រឿង​ នៅ​​ថ្ងៃអង្គារ​នេះ ​មេបញ្ជាការ​យោធា​អាមេរិក​ប្រចាំ​នៅ​កូរ៉េខាងត្បូង ​បានគូសបញ្ជាក់​ឡើងវិញ នូវ​ជំហរ​អាមេរិក​ក្នុង​ការការពារ​ប្រទេស​សម្ព័ន្ធមិត្ត​ក្នុងតំបន់។ អាមេរិក​មានកងទ័ព​២៨៥០០នាក់ នៅ​កូរ៉េខាងត្បូង។ មេបញ្ជាការ​យោធា​អាមេរិក​ក៏​​បានលើកឡើង​ផងដែរ នូវ​​ខែល​មីស៊ីលប្រឆាំង​មីស៊ីល​​អាមេរិក​​ ប្រភេទ​THAAD ​​ដែល​​ត្រូវដំឡើង​​នៅ​កូរ៉េខាងត្បូង ចប់​សព្វគ្រប់​​នៅចុង​ឆ្នាំ២០១៧។​

ចិន​ជំទាស់ដាច់ខាត នឹង​ការដាក់​ខែលមីស៊ីល​ប្រឆាំង​មីស៊ីលរបស់​អាមេរិ​ក ជិតទឹកដី​ចិន ព្រោះ​ចិន​យល់ថា​ គេអាច​ប្រើវា​ដើម្បី​ស៊ើប យក ព័ត៌មាន​ទាក់ទង​ប្រព័ន្ធយោធា ចិនបាន។ ​ក្រុមប្រឆាំង​កូរ៉េ​ខាងត្បូង​​ក៏ជំទាស់ នឹង​ការ​ដំឡើង​​ខែលមីស៊ីល​អាមេរិក​ដូចគ្នា ​ព្រោះ វាអាច​​​បង្កភាព​តានតឹង​ក្នុង​តំបន់៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI