លោក អ៊ឹម សុខរិទ្ធី៖ អជ្ញាធរអប្សរាកាប់ដើមស្ពង់ សង្រ្គោះប្រាសាទតាព្រហ្ម
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងអន្តរជាតិ RFI នៅថ្ងៃនេះ គឺលោក អ៊ឹម សុខរិទ្ធី អនុប្រធាននាយកដ្ឋានផ្សព្វផ្សាយនៃអាជ្ញាធរអប្សរា។ លោក អ៊ឹម សុខរិទ្ធី បានឲ្យដឹងថា អាជ្ញាធរអប្សរា កាលពីថ្ងៃទី២៧សីហា បានជូនដំណឹងទៅដល់មហាជន ជុំវិញសកម្មភាពនៃការកាប់ដើមស្ពង់ដែលមានអាយុរាប់សិបឆ្នាំដុះជាប់នឹងប្រាសាទតាព្រហ្ម។ តាមបច្ចេកទេស មន្ត្រីជំនាញនឹងកាប់តែផ្នែកខាងលើនៃដើមឈើនេះចេញប៉ុណ្ណោះ ដោយរក្សាទុកផ្នែកគល់ឲ្យនៅដដែល ដើម្បីជាការបន្ថយទម្ងន់របស់ដើមឈើ កុំឲ្យសង្កត់លើប្រាសាទខ្លាំងពេក។ អ្វីជាការកត់សម្គាល់ ការកាប់ដើមឈើនៅក្នុងទឹកដីអង្គរលើកនេះ អាជ្ញាធរហាក់មានការប្រយ័ត្នប្រយែងជាងមុន ក្រោយពីមានប្រតិកម្មជាបន្តបន្ទាប់ ទៅនឹងការកាប់ដើមឈើនៅក្នុងទឹកដីខេត្តសៀមរាបនាពេលកន្លងមក។