ភ្នំពេញចូលរួមយុទ្ធនាការលើកកម្ពស់ការយល់ដឹងបរិស្ថាន "Earth Hour"
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
សំឡេង ០៨:២៣
កាលពីម៉ោង ៨ និង៣០នាទីយប់មិញនេះ សណ្ឋាគារ ភោជនីយដ្ឋានមួយចំនួននៅក្នុងទីក្រុងភ្នំពេញ បានបិទភ្លើងអគ្គិសនីរយៈពេលមួយម៉ោង ដើម្បីចូលរួមយុទ្ធនាការលើកកម្ពស់ការយល់ដឹងបរិស្ថាន “Earth Hour” ។ រយៈពេលបីឆ្នាំហើយដែលអង្គការ WWF បាននាំយុទ្ធនាការ Earth Hour ចូលមកកម្ពុជាអោយពលរដ្ឋខ្មែរចូលរួមថែរក្សាបរិស្ថានជាមួយពិភពលោក ប៉ុន្តែរហូតមកដល់ពេលនេះ ប្រជាពលរដ្ឋខ្មែរភាគច្រើនមិនទាន់យល់ អំពីអត្ថន័យ Earth Hour នេះទេ។ ជាក់ស្តែង កាលពីយប់មិញ ប្រជាពលរដ្ឋជាច្រើនបែរជាយល់ផ្សេងទៅវិញ ពេលឃើញសណ្ឋាគារ ភោជនីយដ្ឋានធំៗ បិទភ្លើង។